• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអាមេរិកទទួលស្គាល់ថាវៀតណាមបានគ្រប់គ្រងនិងទប់ស្កាត់ជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ

នៅក្នុងអត្ថបទចេញផ្សាយនាថ្ងៃទី ២១ ខែកុម្ភៈ កាសែតអនឡាញ Business Insider (សហរដ្ឋអាមេរិក) បានអះអាងថាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសវៀតណាម ជារឿងគួរឲ្យកោតសរសើរតែម្តង។
 

អ្នកជិះម៉ូតូម្នាក់ពាក់ម៉ាស់ធ្វើចលនាឆ្លងកាត់ផ្ទាំងរូបភាពអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមរួមប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ (រូបថត៖ Reuters)



ប្រទេសវៀតណាមសក្តិសមនឹងការទទួលកត់ត្រាជាច្រើនថែមទៀតចំពោះសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេលដ៏ខ្លីជាមួយនឹងជំហានធានានូវសុវត្ថិភាពជាមូលដ្ឋាន។

ដោយមានទីតាំងភូមិសាស្ត្រជាប់ព្រំប្រទល់ប្រទេសចិន ដែលជាប្រទេសដំបូងបង្អស់ដែលបានផ្ទុះឡើងជំងឺកូវីដ-១៩ និងមានចំនួនប្រជាជនប្រមាណ ៩៧ លាននាក់ ប្រទេសវៀតណាមទំនងជាមានលទ្ធភាពក្លាយទៅជាចំណុចក្តៅអំពីជំងឺកូវីដ-១៩។

ប៉ុន្តែតាមរយៈការប្រើប្រាស់គំរូប្រឆាំងនឹងជំងឺរាតត្បាតក្នុងតម្លៃទាប និងការអនុវត្តវិធានការសុវត្ថិភាពមូលដ្ឋាន ដូចជាការលាងដៃយ៉ាងទៀងទាត់និងពាក់ម៉ាស់ការពារ ប្រទេសវៀតណាមគ្រប់គ្រងបានជំងឺរាតត្បាតក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ រហូតមក ដល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺរាតត្បាតកូវីដតិចជាង ២.៥០០ ករណី និងមានមនុស្សស្លាប់ចំនួន ៣៥ នាក់។
កាសែតអាមេរិកបានសង្កត់ធ្ងន់ថាគ្មានប្រទេសណាដែលមានចំនួនប្រជាជនស្រដៀងគ្នា អាចគ្រប់គ្រងបានជំងឺរាតត្បាតសកលនេះ ដូចជាប្រទេសវៀតណាមបានឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top