• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឡាវ៖ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong រួមចំណែកធ្វើឱ្យទំនាក់ទំនងពិសេសឡាវ-វៀតណាមកាន់តែស៊ីជម្រៅ

យោងតាមបទវិចារណកថារបស់ Pasaxon នេះជាដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់លោក Vo Van Thuong បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានរដ្ឋវៀតណាមមក។


ពិធីទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong។ រូបថត៖ VN

កាសែតធំៗរបស់ឡាវ ដូចជា Pasaxon ស្ថាប័នបញ្ចេញមតិរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និង PathetLao នៃទីភ្នាក់ងារព័ត៌មានឡាវ (KPL) ... ក្នុងច្បាប់នៅថ្ងៃទី ១០ មេសា បានចេញផ្សាយលើទំព័រមុខនូវបទវិចារណកថា អបអរសាទរយ៉ាងកក់ក្តៅចំពោះ ប្រធានរដ្ឋវៀតណាមមកបំពេញទស្សនកិច្ចផ្លូវការនៅឡាវ; ដោយអះអាងថា ដំណើរទស្សនកិច្ចនឹងទទួលបានជោគជ័យយ៉ាងធំធេង និងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងពិសេសឡាវ-វៀតណាម។

យោងតាមបទវិចារណកថារបស់ Pasaxon នេះជាដំណើរទស្សនកិច្ចបរទេសជាលើកដំបូងរបស់លោក Vo Van Thuong បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានរដ្ឋវៀត ណាមមក។ ក៏យោងតាមកាសែត Pasaxon ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong នឹងទទួលបានជោគជ័យយ៉ាងធំធេង រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ-វៀតណាម វៀតណាម-ឡាវបន្តការអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រកប ដោយប្រសិទ្ធភាព ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

ទន្ទឹមនឹងនោះ វិចារណកថារបស់ PathetLao បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជ្រើសរើសប្រទេសឡាវជាប្រទេសដំបូងគេដែលមកបំពេញទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែង ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះគឺសំដៅពង្រឹង និងពូនជ្រុំនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជនទាំងពីរឡាវ-វៀតណាម។ អត្ថបទនេះបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងគំរូមួយ ដែលមិនចេះសាបសូន្យក្នុងទំនាក់ទំនងអន្តរជាតិ ជាកម្លាំងចលករ រួមចំណែកក្នុងជោគជ័យនៃការអភីវឌ្ឍរបស់ប្រទេសនីមួយៗ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang អញ្ជើញជូនពរព្រះសង្ឃ និងពុទ្ធសាសនិកជននៅខេត្ត Bac Ninh

នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ប្រតិទិនសុរិយគតិ ២០២៣ នៅវត្ត Ham Long (សង្កាត់ Nam Son ទីក្រុង Bac Ninh) និងវត្ត Phat Tich (ស្រុក Tien Du ខេត្ត Bac Ninh)។

Top