• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតបារាំងសង្កត់ធ្ងន់លើគោលដៅរបស់វៀតណាមក្នុងការក្លាយជាប្រទេសខ្លាំងមាំមួន

សារព័ត៌មានអន្តរជាតិបន្តបោះពុម្ពផ្សាយព័ត៌មានជាច្រើនអំពីការបញ្ចប់ប្រកបដោយជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បង្ហាញមុខចំពោះមហាសន្និបាត។ រូបថត៖ TTXVN

នាថ្ងៃទី ២៥ ខែមករា កាសែត Le Monde (បារាំង) បានចុះផ្សាយអត្ថបទមួយដែលបញ្ជាក់ថា អគ្គលេខាបក្ស លោក តូ ឡឹម បានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏រឹងមាំ តាមរយៈការផ្តួចផ្តើមកម្មវិធីកំណែទម្រង់យ៉ាងទូលំទូលាយនូវក្បាល់ម៉ាស៊ីនរដ្ឋ និងធ្វើទំនើបកម្មសេដ្ឋកិច្ច ដោយប្តេជ្ញាបើកចេញយុគសម័យថ្មី - "យុគសម័យនៃការស្ទុះឈានទៅមុខរបស់ជាតិ"។

អត្ថបទបានបញ្ជាក់ថា នៅក្នុងមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម គណៈកម្មាធិការមជ្ឈិមបកុ្សនីតិកាលទី១៤ បានបោះឆ្នោតជ្រើសតាំងលោក តូ ឡឹម បន្តកាន់តំណែងជាអគ្គលេខាបក្ស ជាមួយនឹងការទទួលខុសត្រូវរួមជាមួយបក្សទាំងមូល និងប្រជាជនទាំងមូល ដើម្បីសម្រេចបាននូវគោលដៅធ្វើឱ្យវៀតណាមក្លាយជាប្រទេសរីកចម្រើន និងអភិវឌ្ឍនៅឆ្នាំ២០៤៥។ ចំណុចសំខាន់នៃយុទ្ធសាស្ត្រនេះគឺគោលដៅនៃកំណើនសេដ្ឋកិច្ច ១០% នៅឆ្នាំ២០៣០ ដែលជាខួបលើកទី១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (១៩៣០-២០៣០) តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើម "ការជំរុញបច្ចេកវិទ្យា" ទ្រង់ទ្រាយធំ និងការរីកចម្រើននៃសាជីវកម្មវៀតណាមដែលមានឋានៈពិភពលោក នៅលើឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top