• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការ​ផ្សព្វផ្សាយអំពី IUU តាមរយៈ "សវនាការនិម្មិត"​

"សវនាការនិម្មិត" បានជួយឱ្យប្រជាជនអាចស្វែង​យល់ពី​បទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការនេសាទនៅលើសមុទ្រ ជាពិសេសគឺបទបញ្ញត្តិស្តីពីការប្រឆាំងនឹងការនេសាទ IUU។​

ទិដ្ឋភាពទូទៅនៃ "សវនាការនិម្មិត"​។ រូបត៖ TTXVN

នៅថ្ងៃទី ៩ និងទី ១០ ខែឧសភា នៅគណៈកម្មាធិការប្រជាជនឃុំ តៃអៀន និងគណៈកម្មាធិការ​ប្រជាជនតំបន់ពិសេស ភូកុក ខេត្តអានយ៉ាង ទីបញ្ជាការតំបន់​លេខ៤ប៉ុលីលសមុទ្រ កាសែត Cong ly តុលាការយោធានៃយោធភូមិភាគទី ៩ និងនាយកដ្ឋានឃោសនាការនិងចលនាមហាជននៃគណៈកម្មាធិការបក្សខេត្តអានយ៉ាង បានរួមគ្នារៀបចំ​យុទ្ធនាការឃោសនា និង​ផ្សព្វផ្សាយ​អំពីច្បាប់​ប្រយុទ្ធ​ប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) តាមរយៈ “សវនាការនិម្មិត” ។

"សវនាការនិម្មិត" ​គឺផ្អែកលើសំណុំរឿងពិត​មួយ ដែលពាក់ព័ន្ធនឹងសកម្មភាពនាំនា​វានេសាទ និងអ្នកនេសាទទៅកាន់ដែនទឹកបរទេសដើម្បី​​នេសាទដោយសច្បាប់ និង​បានបិទ​ឧបករណ៍តាម​ដាន​នាវានេសាទ(VMS) ដើម្បីគេចពីស្ថាប័ន​មានសមត្ថកិច្ច​។ តាមរយៈសវនាការនិម្មិត ចៅក្រមបានវិភាគយ៉ាងច្បាស់អំពីផលវិបាក​ផ្នែកច្បាប់នៃការរំលោភបំពានទាក់ទងនឹងការនេសាទ​ IUU ដែលនាំឱ្យមានការទទួលខុសត្រូវផ្នែកច្បាប់ដ៏​ធ្ងន់ធ្ងរ ចាប់ពីការពិន័យ រហូតដល់ការចោទ​ប្រកាន់​ព្រហ្មទណ្ឌ; ផលប៉ះពាល់អវិជ្ជមានលើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹង IUU និងការដក "កាតលឿង" របស់ EC ចំពោះជលផលវៀតណាម និងបង្ក​ការលំបាកក្នុងដំណើរការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​វិស័យ​ជលផល។

តាមរយៈទម្រង់នៃការសម្ដែងដ៏រស់រវើក និងជាក់ស្តែង "សវនាការនិម្មិត" បានជួយឱ្យប្រជាជនអាចស្វែង​យល់ពី​បទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការនេសាទនៅលើសមុទ្រ ជាពិសេសគឺបទបញ្ញត្តិស្តីពីការប្រឆាំងនឹងការនេសាទ IUU៕

តាម vovworld.vn/km-KH

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top