• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចស្នូលក្នុងឆ្នាំថ្មី


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយបណ្ដាមូលដ្ឋានកាលពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ (រូបថត៖ TTXVN) 
 

ការអភិវឌ្ឍ​សេដ្ឋកិច្ចជាភារកិច្ចសំខាន់ជួរមុខរបស់ប្រទេសនីមួយៗ ជា កត្តាសារវ័ន្តដើម្បីធានាស្ថិរភាពសង្គម។ ចាប់​ពីប៉ុន្មាន​ថ្ងៃដើមដំបូងនៃឆ្នាំ២០២០ វៀតណាមបានបង្ហាញការប្ដេជ្ញាចិត្ត​សម្រេចយ៉ាង​ល្អប្រពៃនូវ​គោល​ដៅ​អភិ​​វឌ្ឍសេដ្ឋកិច្ចនានាក្នុងឆ្នាំទាំងមូល ដោយ សារល​ទ្ធផលក្នុងឆ្នាំនេះមាន អត្ថន័​យដ៏សំខាន់​ដើម្បីជួយ​អោយ​​ប្រទេស​ទាំង​មូលអាចសម្រេចប្រកប ដោយជោគជ័យនូវគោលដៅដំណាក់កាល ៥ឆ្នាំ (២០១៦-២០២០) ដែល ​បានដាក់ចេញក្នុងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម។
 
កម្លាំងចលករពីឆ្នាំ២០១៩
 
ក្នុងឆ្នាំ២០១៩ សេដ្ឋកិច្ចវៀត​ណាមសម្រេចបានលទ្ធផលគួរអោយចាប់ អារម្មណ៍។ កំណើន GDP សម្រេចបាន៧,០២% ដែលជា​កម្រិតខ្ពស់បំផុតក្នុង តំបន់និងលើពិភពលោក។ នេះក៏ជាឆ្នាំទី២ជាបន្ត​បន្ទាប់​ដែល​វៀត​ណាម​ សម្រេចបាន​កំណើនជាង៧%។ រួមជាមួយគ្នានោះ ម៉ាក្រូសេដ្ឋកិច្ចរក្សាបាន នូវស្ថិរភាព សន្ទស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់​ (CPI) ស្ថិតនៅក្នុងកម្រិតដែលរដ្ឋ សភាបានដាក់ចេញ។ ទំហំនាំចេញនាំចូលហួសពី៥០០ពាន់លានដុល្លា​​អាមេរិក ជាលើកដំបូង ត្រឹម២ឆ្នាំក្រោយពីសម្រេចបានកម្រិត៤០០ពាន់លាន ដុល្លាតែប៉ុណ្ណោះ។ លទ្ធផលនេះ​មានអត្ថន័យកាន់តែធំធេងក្នុងបរិបទដែល ប្រទេសជាច្រើនក្នុងតំបន់​និងលើ​ពិភពលោក​កំពុង​ធ្លាក់​ចុះទំហំនាំចេញ​ នាំចូល ជួយអោយវៀត ណាមទទួលបានអតិរេកពា​ណិជ្ជកម្ម​ក្នុងឆ្នាំទី៤ជា បន្តបន្ទាប់​។
 
បើប្រៀ​ប​នឹងការពិតជាក់ស្ដែងនៃជីវភាពសង្គមនៅវៀតណាម ទើបឃើញយ៉ាង​ច្បាស់លាស់​នូវ​តម្លៃ​និង​អត្ថន័យ​ នៃកំណើនសេដ្ឋកិច្ច។ ក្នុងឆ្នាំ២០១៩ មិនត្រឹមតែរងផលប៉ះពាល់ដោយការប្រែប្រួលនៃសេដ្ឋកិច្ច សកល​ប៉ុណ្ណោះ​ទេ សេដ្ឋកិច្ចវៀតណាមថែមទាំងរងផលប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដោយគ្រោះធម្មជាតិ អគ្គិភ័យ​ឆាប​ឆេះនិ​ង​អាសន្នរោគទៀតផង។ ជំងឺ ប៉េស្តជ្រូកអាហ្វ្រិកបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើវិស័យចិញ្ចឹមសត្វ ខណៈ​ដែលវិស័យនាំចេញកសិផល ជលផលក៏ជួបការលំបាកយ៉ាងខ្លាំង ដោយ​សំណូម​ពរ​កាន់​តែតឹង​រឹងពី​មួយថ្ងៃ​ទៅមួ​យថ្ងៃនៃទីផ្សារនាំចូល ជា ពិសេសគឺការបញ្ជាក់ប្រភពដើម​ទំនិញនិង​ការធានា​អនាម័យ​សុវត្ថិភាព​ចំណី​ អាហារជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្តែ វៀតណាមបានបង្កើតឡើង ស្នាដៃថ្មីៗ ដែលមិនត្រឹមតែរក្សា​សន្ទុះកំណើន​ប៉ុណ្ណោះទេ ថែមទាំងហួសពី ផែនការដែលបានដាក់ចេញ​ទៀតផង។ អាចនិយា​យ​បានថា លទ្ធផល អភិវឌ្ឍក្នុងឆ្នាំ២០១៩ជាសក្ខីភាពដ៏រស់រវើកនៃ​កិច្ចខិត​ខំប្រឹង​ប្រែង​មិន​ចេះនឿយ​ណាយ​ នៃស្មារតីនិងឆន្ទៈរបស់វៀតណាម។
 
អញ្ជើញថ្លែងនៅ​កិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយបណ្ដាមូលដ្ឋានកាលពី ថ្ងៃទី៣០ខែធ្នូនៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ​ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃថា វៀត ណាមសម្រេចបានលទ្ធ ផលសំខាន់ជា​ច្រើន អាចនិយាយបានថា នេះជាលទ្ធផលគ្រប់ជ្រុងជ្រោយលើ គ្រប់វិស័យ ល្អជាងឆ្នាំ២០១៨”។ មុននោះ ​លោកអគ្គលេខាបក្ស ក៏បានលើក ច្បាស់ថា ក្រោយរយៈពេល៥០ឆ្នាំអនុវត្ត​មរតកសាសន៍​របស់លោក​ប្រធាន​​ហូជីមិញមក “ប្រទេសជាតិមិនដែលមានការរីកចម្រើនដូចសព្វថ្ងៃនេះទេ”។
 
ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅនៃឆ្នាំ២០២០
 
ឆ្នាំ២០២០ ជាឆ្នាំមានអត្ថន័យ​សម្រេចកំណត់ដល់ភាពជោគជ័យនៃ គោល​ដៅ​ភារ​កិច្ច​ដែល​មហាសន្និ​បាត​លើក​ទី១២​​ របស់បក្សបានដាក់ចេញ។ ដោយយល់ច្បាស់ពីសារសំខាន់នេះ ​ថ្លែងនៅកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយ មូលដ្ឋាន​ ទាំងអគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong និង នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc សុទ្ធតែបានអះអាង ថា កុំលង់ដំណេកលើជ័យជំនះទាំងនេះអោយសោះ។ វៀតណាម​ត្រូវ​ធានា​ការ សម្រេចប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២របស់បក្ស ដោយ​ស្មារតី​រួម​នោះគឺម្ចាស់ការ សកម្មជាង ស្វាហាប់ ច្នៃ ប្រឌិតជាង ហើយសម្រេចបានលទ្ធផលទូទៅខ្ពស់ជាងឆ្នាំ២០១៩។
 
ឈរលើ​ស្មារតីរួមនោះ ភារកិច្ចដំបូងនោះគឺត្រូវតែអភិវឌ្ឍសេដ្ឋកិច្ច បន្ថែមទៀត។ ជាក់ស្ដែងគឺ វៀតណាម​នឹង​បន្ត​ពង្រឹង​ ពង្រីកមូលដ្ឋានគ្រឹះនៃ ម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកកំពស់សមត្ថភាពផ្ទៃក្នុង និង លក្ខណៈខ្លួន​ទីពឹងខ្លួននៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាលផ្ដោតទៅលើការកែ លំអបរិយាកាសវិនិយោគអាជីវកម្ម ជំរុញកំណើន​ប្រកបដោយឆាប់រហ័ស និងចីរភាព ជាក់ស្ដែង លើកកំពស់កម្លាំង​ប្រកួត​ប្រជែង​នៃខឿន​សេដ្ឋកិច្ច​។ ក្នុងឆ្នាំ២០២០ វៀតណាមត្រូវមានជំហានលោតផ្លោះក្នុងការអនុវត្តបដិវត្តន៍ ឧស្សាហកម្ម៤.០ នោះគឺសេដ្ឋកិ​ច្ច​ឌីជីថល សេដ្ឋកិច្ចចែករំលែក ហិរញ្ញវត្ថុ ឆ្លាតវៃ ពាណិជ្ជកម្មអេឡិចត្រូនិក និងការចាប់ផ្ដើម​អាជីវកម្ម​ប្រកប​ដោយ ភាពច្នៃប្រឌិត ជាដើម។
 
ក្នុងប៉ុន្មានថ្ងៃ​ដំបូងឆ្នាំ២០២០នេះ រដ្ឋាភិបាលក៏បានចេញផ្សាយសេចក្ដី សម្រេចចិត្តសំខាន់ចំនួន២ស្ដីពីការ​ប្រតិ​បត្តិផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគម្រោងថវិការដ្ឋឆ្នាំ២០២០ និងភារកិច្ច ដំណោះស្រាយកែលំអបរិ យាកាស​វិនិយោគ​អាជីវកម្ម លើកកំពស់កម្លាំងប្រកួតប្រជែងជាតិ ផងដែរ។
 
ឱកាសថ្មីកំពុង​បើកចេញចំពោះសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២០។ រាល់ការប្ដេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ឯកភាព​ក្នុងសកម្មភាពពីមជ្ឈឹម ដល់មូលដ្ឋាននិងការគាំទ្រ​របស់​សហគមន៍​ធុរកិច្ច​នឹង​ជំរុញ​អោយ​សេដ្ឋកិច្ច​វៀត​ណាម​ឈានដល់គោលដៅថ្មីៗក្នុងឆ្នាំ២០២០ជាពុំខាន៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ខិតខំជំរុញទំនាក់ទំនងវៀតណាម-ចិនឱ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

ខិតខំជំរុញទំនាក់ទំនងវៀតណាម-ចិនឱ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី

នាល្ងាចថ្ងៃទី ១២ តុលា នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន លោក លី ឈាំង (Li Qiang) បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែតុលា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាម មិញជីញ។

Top