• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅទីក្រុង Can Tho សាកលវិទ្យាល័យ Can Tho បានរៀបចំវេទិកាអន្តរជាតិ “ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់ដីសណ្ដទន្លេ Cuu Long ៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា - កម្លាំងចលករសម្រាប់នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព”។
  លោក Tran Duy Dong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ ថ្លែងមតិក្នុងវេទិកា។ (រូបថត៖ VOV)  

វេទិកានេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ៥០០ នាក់ មកពីទីភ្នាក់ងាររដ្ឋាភិបាល ក្រសួង សាខា វិទ្យាស្ថាន សាលារៀន ធុរកិច្ច និងអង្គការអន្តរជាតិ។

របាយការណ៍ចំនួនជាង ២០ បង្ហាញនៅក្នុងវេទិកានេះ បានផ្តោតការពិភាក្សាលើវិស័យសំខាន់ៗចំនួន ៥ រួមមាន៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; កសិកម្ម និងជលផលបច្ចេកវិទ្យាខ្ពស់; សេដ្ឋកិច្ចសមុទ្រ - សេដ្ឋកិច្ចវិលជុំ; បរិស្ថាន - ធនធានធម្មជាតិ - ការប្រែប្រួលអាកាសធាតុ; ការផ្លាស់ប្តូរឌីជីថល។

នៅក្នុងវេទិកានេះ លោក Tran Duy Dong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានអះអាងថា តំបន់ដីសណ្ដទន្លេ Cuu Long កំពុងប្រឈមមុខនឹងបញ្ហាសាកល្បង និងផលប៉ះពាល់ដ៏ធំធេងពីការប្រែប្រួលអាកាសធាតុ។ ដូច្នេះ ផែនការមេថ្នាក់តំបន់ដំណាក់កាល២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០ គឺជាផែនការថ្មី ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងការគិតថ្មី។ ទន្ទឹមនឹងនោះ អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកកំណើនបៃតង; ផ្លាស់ប្តូរគំរូកំណើនឆ្ពោះទៅរកការបង្កើនប្រសិទ្ធភាព និងតម្លៃ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top