• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍគំរូវប្បធម៌អានសៀវភៅច្រើនប្រភេទនៅទីក្រុងកឹនធើ

សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ទីក្រុងកឹនធើ កសាងផែនការលើកកម្ពស់វប្បធម៌អានសៀវភៅនៅក្នុងសាលារៀន ដោយមានប្រធានបទ "រៀនដើម្បីអភិវឌ្ឍន៍ខ្លួនឯង ធ្វើម្ចាស់លើចំណេះដឹងនិងបច្ចេកវិទ្យា រួមចំណែកដល់ការកសាងប្រទេសជាតិឱ្យកាន់តែរឹងមាំនិងរីកចម្រើន"។ សិស្សានុសិស្ស អាចបង្កើនការយល់ដឹងអំពីតួនាទីនៃវប្បធម៌អានសៀវភៅនៅក្នុងសង្គមសិក្សា និងអភិវឌ្ឍន៍សមត្ថភាពសិក្សាដោយខ្លួនឯង ធ្វើម្ចាស់លើចំណេះដឹងនៅក្នុងយុគសម័យថ្មី។
  បណ្ណាល័យសាលារៀន និងបណ្ណាល័យខ័ណ្ឌ រៀបចំសកម្មភាពជាច្រើនដែលទាក់ទាញការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើនកុះករ។ (រូបថត៖ Hong Phuong/VOV)  
  ក្រៅពីការឧទ្ទេសនាមសៀវភៅ សិស្សានុសិស្សក៏មានគំនិតផ្តួចផ្តើមដើម្បីផ្សព្វផ្សាយវប្បធម៌អានសៀវភៅដល់សហគមន៍ផងដែរ។ (រូបថត៖ Hong Phuong/VOV)  
  ការឧទ្ទេសនាមសៀវភៅតាមទម្រង់ល្ខោន ត្រូវបានជំរុញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅ កឹនធើ។ (រូបថត៖ Hong Phuong/VOV)  
  គំរូបណ្ណាល័យចល័តមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកំពស់វប្បធម៌អានសៀវភៅនៅទីក្រុងកឹនធើ។ (រូបថត៖ Hong Phuong/VOV)  

សាលាបឋមសិក្សាទីរួមស្រុក ទង់ក្រហម លេខ ១ ទីក្រុងកឹនធើ គឺជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានអប់រំ ដែលជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរួមរបស់ទីក្រុង។ លើសពីនេះ សាលាក៏ពង្រឹងទម្លាប់អានសៀវភៅរបស់សិស្សានុសិស្ស បង្កើនជំនាញសិក្សាដោយខ្លួនឯង និងស្មារតីរៀនសូត្រអស់មួយជីវិតតាមរយៈការរួមបញ្ចូលគ្នារវាងគំរូប្រពៃណីនិងទំនើប ដោយនាំឱ្យវប្បធម៌អានសៀវភៅក្លាយជាសកម្មភាពជាប្រចាំបន្តិចម្តងៗ។ លោកគ្រូ ង្វៀន វ៉ាន់បៃ នាយកសាលាបឋមសិក្សា ទីរួមស្រុកទង់ក្រហម លេខ ១ បានសង្កត់ធ្ងន់ថា៖

“សាលាបានរៀបចំជ្រុងបណ្ណាល័យក្នុងថ្នាក់រៀន រក្សាធ្នើរសៀវភៅ - ជ្រុងអានសៀវភៅខ្នាតតូច តាមនោះ បង្កើតលក្ខខណ្ឌសម្រាប់សិស្សានុសិស្សអានសៀវភៅជារៀងរាល់ថ្ងៃ។ លើសពីនេះ សាលាក៏រៀបចំចលនាប្រឡងប្រណាំងអានសៀវភៅតាមប្រធានបទ ដូចជា សៀវភៅអំពីលោកប្រធានហូជីមិញ ប្រវត្តិសាស្ត្រ ប្រពៃណី ស្រុកកំណើត សៀវភៅវិទ្យាសាស្ត្រ និងសៀវភៅបំណិនជីវិតជាដើម។ សកម្មភាពទាំងនេះបានបង្កើតបរិយាកាសអានសៀវភៅដ៏សម្បូរបែបនិងទាក់ទាញសិស្សានុសិស្ស ដែលជួយចលនាអានសៀវភៅរីកសាយភាយយ៉ាងទូលំទូលាយនៅទូទាំងសាលារៀន”។

ក្នុងពេលជាមួយគ្នានោះ បណ្ណាល័យទីក្រុងកឹនធើ បានជំរុញការបម្រើឯកសារឌីជីថល និងបណ្ណាល័យអេឡិចត្រូនិក។ អង្គភាពនេះបានបោះពុម្ព និងចែកចាយក្តារលេខកូដ QR ចំនួន ២០០ ដែលតភ្ជាប់ដោយផ្ទាល់ទៅនឹងធនធានឌីជីថល ដើម្បីអនុញ្ញាតឱ្យគ្រូបង្រៀន និងសិស្សានុសិស្សចូលមើលបានយ៉ាងឆាប់រហ័សនូវសៀវភៅអេឡិចត្រូនិច កាសែត ទស្សនាវដ្តី ឯកសារឯកទេស និងមូលដ្ឋានទិន្នន័យសម្រាប់ការស្រាវជ្រាវ និងរៀនសូត្រ។

គំរូរថយន្តបណ្ណាល័យពហុមេឌាចល័ត ត្រូវបានដាក់ឲ្យដំណើរការយ៉ាងទូលំទូលាយ។ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ រថយន្តបណ្ណាល័យចល័ត បានបម្រើសាលាបឋមសិក្សាចំនួន ៦៣ នៅក្នុងខ័ណ្ឌ ស្រុកចំនួន ៩ ដោយសម្រេចបាន ១០៥% នៃគោលដៅដែលបានគ្រោងទុក។ លោកស្រី ហា ហុងង៉ុក នាយិការងបណ្ណាល័យទីក្រុង ចំណុះមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹនធើ បានជម្រាបថា៖

“ក្រោយពីអនុវត្តន៍បានមួយរយៈ កម្មវិធីនេះបានជួយសិស្សានុសិស្សពង្រឹងទម្លាប់អានសៀវភៅ រួមចំណែកដល់ការអភិវឌ្ឍវប្បធម៌អាននៅក្នុងសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្សក្នុងការចូលមើល និងប្រើប្រាស់ប្រភពឯកសារប្រកបដោយគុណភាព ស្របតាមតម្រូវការបង្រៀន រៀនសូត្រ និងកម្សាន្ត។ ក្នុងឆ្នាំនេះ ក៏ដូចជានៅឆ្នាំបន្តបន្ទាប់ទៀត បណ្ណាល័យក្រុងនឹងបន្តបំពេញបន្ថែមសៀវភៅក្រដាសនិងឌីជីថល។ ឆ្នាំនេះ យើងនឹងបំពេញបន្ថែមសៀវភៅប្រហែល ១៨.០០០ ច្បាប់ ដើម្បីបង្កើតភាពងាយស្រួលដល់សិស្សានុសិស្ស ជាពិសេសនៅតំបន់ជនបទ ក្នុងការចូលមើលសៀវភៅជាច្រើនប្រភេទ ដែលរួមចំណែកដល់ការរីកសាយភាយវប្បធម៌អាននៅក្នុងសាលារៀន”។

ទីក្រុងកឹនធើ បានបំផុសការប្រឡងឯកអគ្គរដ្ឋទូតនៃវប្បធម៌អាននៅក្នុងសាលារៀន ជាច្រើនរដូវកាល។ នៅឆ្នាំ ២០២៥ ការប្រឡងនេះបានទាក់ទាញការចូលរួមពីអត្ថបទប្រឡងចំនួនជាង ៧០០០ ពីសិស្សានុសិស្សនៅក្នុងសាលារៀនចំនួន ៨០។ អត្ថបទប្រឡងល្អបំផុតចំនួន ៦ ត្រូវបានជ្រើសរើសដើម្បីចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ។ សិស្ស Phan Bao Phuc មកពីអនុវិទ្យាល័យ-វិទ្យាល័យ Thanh Thang ទីក្រុងកឹនធើ ដែលឈ្នះពានរង្វាន់លេខ ៣ ថ្នាក់ជាតិ បានចែករំលែកថា៖

“ក្រោយពីចូលរួមក្នុងការប្រឡងឯកអគ្គរដ្ឋទូតវប្បធម៌អាន ខ្ញុំមានអារម្មណ៍ថា ខ្លួនបានចូលរួមដំណើរដ៏ស្រស់ស្អាតមួយ។ ការប្រឡងនេះមិនត្រឹមតែជួយខ្ញុំអានសៀវភៅបានច្រើន និងមានការយល់ដឹងកាន់តែស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងជួយខ្ញុំឲ្យឆ្លុះបញ្ចាំងពីខ្លួនឯងតាមរយៈទំព័រសៀវភៅនីមួយៗទៀតផង។ ខ្ញុំរៀនបានរបៀបផ្ទៀងស្តាប់ ចែករំលែក និងគោរពរាល់តម្លៃដ៏ល្អប្រសើរដែលសៀវភៅនាំមកជូន។ ជាពិសេស ខ្ញុំបានយល់ឃើញថា វប្បធម៌អានគឺជាមិត្តស្ងៀមស្ងាត់ម្នាក់ ដែលជួយខ្ញុំឱ្យធំដឹងក្ដីជារៀងរាល់ថ្ងៃ។ ខ្ញុំសង្ឃឹមថា ស្មារតីនេះនឹងរីកសាយភាយយ៉ាងទូលំទូលាយ ដោយផ្តល់ឱកាសសម្រាប់មនុស្សគ្រប់គ្នាចូលទៅក្នុងពិភពនៃសៀវភៅ ដើម្បីរកឃើញកម្លាំងចលករនិងទំនុកចិត្តលើខ្លួនឯង”។

ជាមួយនឹងគំរូច្នៃប្រឌិតចាប់ពីថ្នាក់ទីក្រុងរហូតដល់មូលដ្ឋាន វប្បធម៌អានសៀវភៅបន្តរីកសាយភាយ ដែលជួយសិស្សានុសិស្សឱ្យធ្វើម្ចាស់លើចំណេះដឹងនៅក្នុងយុគសម័យថ្មី ធ្វើឲ្យជីវភាពខាងស្មារតីរបស់ប្រជាជនទីក្រុងកឹនធើកាន់តែសម្បូរបែប៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top