• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតរបស់វៀតណាមគឺជាការបោះជំហានដ៏ខ្លាំងក្លានិងចាំបាច់

ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ពីរកម្រិត បានបង្កើតអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចទ្រង់ទ្រាយធំ ជួយបង្កើនការប្រកួត ប្រជែងក្នុងតំបន់ និងកាត់បន្ថយការបែកខ្ញែកធនធាន។
ដោយវាយតម្លៃពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលរបស់វៀតណាមនោះ លោកស្រី Rachel Isenschmid លេខាធិកានៃវេទិកាសេដ្ឋកិច្ចស្វីស-វៀតណាម (SVEF) បាននិយាយថា ការកែសម្រួលលើកនេះ គឺជាការបោះជំហានដ៏ខ្លាំងក្លា និងចាំបាច់ ក្នុងបរិបទដែលវៀតណាមកំពុងឆ្ពោះទៅរកគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រសិទ្ធ ភាព និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាងមុន។ ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ពីរកម្រិត បានបង្កើតអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចទ្រង់ទ្រាយធំ ជួយបង្កើនការប្រកួត ប្រជែងក្នុងតំបន់ និងកាត់បន្ថយការបែកខ្ញែកធនធាន។ យោងតាមលោកស្រី Isenschmid កិច្ចខិតខំប្រឹងប្រែងនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងដំណើរការទាក់ទាញការវិនិយោគអន្តរជាតិ។ នៅពេលដែលមូលដ្ឋានមាន ទំហំទីផ្សារធំជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍កាន់តែច្បាស់ ពួកគេនឹងមានឱកាសក្នុង ការកសាងគំរូសហប្រតិបត្តិការរដ្ឋ-ឯកជនដែលមានប្រសិទ្ធភាពជាងមុន ស្របតាម ស្តង់ដារអន្តរជាតិ។
SVEF ក៏បានមើលឃើញពីសក្ដានុពលនៃការបង្កើតតំបន់សហប្រតិបត្តិការឆ្លង ដែនរវាងខេត្តក្រុងនានារបស់វៀតណាមជាមួយដៃគូស្វីស និងអន្តរជាតិ ជាពិសេសក្នុង វិស័យហិរញ្ញវត្ថុបៃតង ការផលិតបច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការ ចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តន៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top