• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការវិវឌ្ឍន៍ថ្មីនៃការរីករាលដាលជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ Covid-19 នៅលើពិភពលោក

យោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយនាព្រឹកថ្ងៃទី ១៩ ខែកុម្ភនោះ ចិនដីគោកបានកត់ត្រានូវករណីឆ្លងថ្មីនៃមេរោគផ្លូវដង្ហើមស្រួចស្រាវ Covid-19 (nCoV) ចំនួន ១.៧៤៩ ទៀត និងចំនួនអ្នកស្លាប់ថ្មីចំនួន ១៣៦ នាក់។
ស្ថានភាពធ្ងន់ធ្ងរនៅតែប្រមូលផ្តុំនៅចំណុចស្នូលនៃការផ្ទុះជំងឺគឺខេត្ត Hubei តែម្តង ដោយមានករណីស្លាប់ថ្មី ចំនួន ៩៣ នាក់។ ប៉ុន្តែសញ្ញាវិជ្ជមានគឺថា ចំនួនករណីឆ្លងថ្មីនៅខាងក្រៅខេត្ត Hubei បានថយចុះសម្រាប់ ១៤ថ្ងៃ ជាប់ៗគ្នា។

ប្រធានរដ្ឋចិន លោក Xi Jinping បានអោយដឹងកាលពីថ្ងៃទី ១៨ខែកុម្ភៈថា វិធានការណ៍របស់ចិនក្នុងការរាំងស្កាត់និងគ្រប់គ្រងការរីករាលដាលនៃ Covid-19 (nCoV) កំពុងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលចិនក៏បានប្រឹងប្រែងស្តារឡើងវិញនូវរាល់សកម្មភាពដឹកជញ្ជូននិងសេដ្ឋកិច្ចជាប្រចាំ ជាមួយនឹងការខិតខំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។

ទាក់ទងនឹងជំងឺរាតត្បាតនេះ ក្រសួងសុខាភិបាលប៉ុននៅថ្ងៃទី ១៨ ខែកុម្ភៈបានប្រកាសថា មានករណីបន្ថែមចំនួន ៨៨ ទៀត ដែលឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ Covid-19 នៅលើនាវា Diamond Princes ដែលនាំមកនូវករណីឆ្លងសរុបនៅឯនាវានេះឡើងទៅដល់ ៥២៤នាក់។

កិតដល់ថ្ងៃទី ១៩ ខែកុម្ភនេះ នៅទូទាំងពិភពលោក ចំនួនអ្នកឆ្លង Covid-19  គឺ ៧៥.១៨៤ នាក់ និងករណីស្លាប់ចំនួន ២.០០៩ នាក់  ក្នុងនោះ ៥ នាក់ស្លាប់នៅខាងក្រៅចិនដីគោកគឺ ហុងកុង (ចិន) តៃវ៉ាន់ (ចិន) ជប៉ុន ហ្វីលីពីននិង បារាំង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top