• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការវិនិយោគសម្រាប់តំបន់ជនរួមជាតិភាគតិច​និងតំបន់ព្រៃភ្នំ​គឺជាការវិនិយោគសម្រាប់​ការអភិវឌ្ឍប្រទេស​ជាតិ​


 ទិដ្ឋភាពនៅសម័យប្រជុំ (រូបថត៖ quochoi.vn)
 

នារ​សៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៩ រដ្ឋសភា​វៀត​ណាម បាន​ពិភាក្សា​អំពី​កម្ម​វិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅ​តំបន់​ជន​ជាតិ​ភាគតិច​និង​តំបន់​ព្រៃភ្នំដំណាក់​កាល​ឆ្នាំ ​២០២១-២០៣០។ នេះជាកម្មវិធីដែលមានអត្ថន័យជាក់ស្ដែងនិងមាន តម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ក្នុងបំណង​លើកស្ទួយ​ជីវភាពរស់នៅរបស់ ប្រជាជននៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។
 
បណ្ដាសមាជិក​សមាជិកាសភាបានចាត់ទុកថា ការចេញផ្សាយកម្មវិធី គោលដៅជាតិស្ដីពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅតំបន់​ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ២០២១-២០៣០នឹងបង្រួញគម្លាតអភិវឌ្ឍ រវាង​ តំបន់​នានាក្នុងប្រទេស។ សមាជិកសភា To Van Tam នៅខេត្ត Kon Tum បានលើកសំណើថា៖
 
“ខ្ញុំគិតថា​ ត្រូវផ្ដោតទៅលើការដោះស្រាយបញ្ហាសំខាន់ចំនួន៣ដើម្បី នាំតំបន់​ជនជាតិ​ភាគ​តិច និង​តំបន់​ព្រៃភ្នំ​ឲ្យរួចផុតពីភាពក្រីក្រ។ នោះគឺដោះ ស្រាយបញ្ហាអំពីដីផលិតកម្មឲ្យបានពិតប្រាកដ។ មានន័យថា មិនត្រឹម​តែមាន ផ្ទៃដីគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងត្រូវធានាឲ្យដីមានគ្រប់លក្ខណៈដើម្បី អាចធ្វើផលិត​កម្ម​បាន​ទៀត​ផង។ ទីពីរគឺ ផ្ដោតទៅលើការធ្វើផលិតកម្មប្រកប ដោយប្រសិទ្ធភាព​ដើម្បីទទួល​ផលពីប្រសិទ្ធ​ភាព​នោះ។​ មានន័យថា អនុវត្ត បច្ចេកទេសវប្បកម្មដ៏ជឿន លឿន ហើយតភ្ជាប់ជាមួយទីផ្សារប្រើប្រាស់ ដើម្បី​ជួយ​ឲ្យជន​រួមជាតិ​ភាគតិចចូលរួមក្នុងខ្សែសង្វាក់តម្លៃ។ ទីបីគឺបណ្ដាក់ ទុននិងចាត់វិធានការ​ជួយឲ្យ​ពួក​គេទទួល​ផល​ពីព្រៃឈើ។​ ត្រូវតែរស់នៅ រួចផុតពីភាពក្រីក្រ និងឈានឡើងពីអត្ថប្រយោជន៍របស់ព្រៃ”។
 
គួរបញ្ជាក់​ថា កម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅ តំបន់ជនជាតិ​ភាគ​តិចនិង​តំបន់​ព្រៃភ្នំ​ដំណាក់​កាលឆ្នាំ​២០២១-២០៣០មាន ដើមទុនវិនិយោគសរុបប្រមាណ១១,៧​ពាន់លានដុល្លាអាមេរិ​ក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top