• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការរៀបចំពិធីបុណ្យសំពះព្រះខែសម្រាប់កុមារក្រីក្រទូទាំងប្រទេសវៀតណាម


 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ប្រគល់អំណោយបុណ្យសំពះព្រះខែជូនដល់ក្មួយៗសិស្សានុសិស្សនៅស្រុក Duy Xuyen (រូបថត៖ cand.com.vn)
 

នារ​សៀលថ្ងៃទី៨ ខែកញ្ញា នៅសាលាអនុវិទ្យាល័យ Phu Dong ឃុំ Duy Trinh ស្រុក Duy Xuyen ខេត្ត Quang Nam អនុប្រធានរដ្ឋ វៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមអំណរសាទរពិធីបុណ្យសំពះព្រះខែ ហើយ​ប្រគល់អំណោយជូនក្មួយៗកុមារនៅទីនេះ។ 

លោក​ស្រីបានប្រគល់កង់ ចំនួន៥០គ្រឿង អំណោយ២០០ចំណែកជូនកុមារក្រីក្រនិងកុមារមានស្ថានភាព រស់នៅ​លំបាក​ចំនួន២៥០នាក់ ព្រមទាំងជូនសៀវភៅសម្រាប់សាលាអនុវិទ្យាល័យ ចំនួន ៥នៅស្រុក Duy Xuyen ផងដែរ​។
 
នាយប់ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ២០១៩ នៅរោងល្ខោនយោធា រដ្ឋធានីហាណូយ កុមារចំនួន ១០៩នាក់ដែល​ជាជន​ជាតិ​ភាគ​តិច កុមារមានស្ថានភាពរស់នៅលំបាក់ប៉ុន្តែរៀន សូត្រពូកែ និងកុមារពិការយ៉ាងធ្ងន់ធ្ងរ ទទួល​បាន​អាហា​រូបករណ៍​និងអំណោយពី កម្មវិធី “អុជបំភ្លឺនូវក្ដីសុបិន្ត” ដែលបានរៀបចំឡើងដោយ​សមាគមន៍​ការពារ​សិទ្ធិ​កុមារ វៀតណាម មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈឹមសមាគមន៍នារីវៀត ណាម​និង​ក្រុម​ហ៊ុន​វប្បធម៌​សារព័ត៌​មាន NEW។
 
នាថ្ងៃដដែល នៅ​ខេត្ត Son La ភាគខាងជើងវៀតណាមបានប្រព្រឹត្តទៅ កម្មវិធីអំណរសាទ​របុណ្យ​សំពះព្រះ​ខែឆ្នាំ២០១៩ ក្រោម​ប្រធានបទ “អុជបំភ្លឺនូវក្ដី សុបិន្តរប​ស់កុមារតំបន់ព្រៃភ្នំ” សម្រាប់សិស្សា​នុសិស្ស កុ​មារនិង​កុមារ​ជំទង់​ចំនួន ៣០០នាក់នៃបណ្ដាជន​ជាតិនៅភូមិភាគឃុំព្រំដែន Phieng Khoai ស្រុក Ye​n Chau ខេត្ត Son La។​ ទន្ទឹមនឹងនោះគឺសកម្មភាពពិនិត្យជំងឺនិងពិគ្រោះយោបល់ ថែ​ទាំសុខ​ភាព​ដោយ​ឥតគិត​ថ្លៃសម្រាប់​សិស្សានុសិស្ស​ចំនួន​១៥០នាក់ ហើយ ប្រគល់អំណោយនិងអាហារូបករណ៍​សម្រាប់ សិស្សានុសិស្សមាន​ស្ថានភាព​រស់​​នៅ​លំបាកចំនួន៥០នាក់។
 
ក្នុងពេល​ជាមួយគ្នានោះ នៅទីក្រុង Bac Giang កាសែត Bac Giang សមា គមន៍គាំទ្រ​ការសិក្សា​រៀន​សូត្រ​ខេត្ត​និង​សមាគមន៍​ការពារសិទ្ធិកុមារខេត្ត បាន សហការគ្នារៀបចំកម្មវិធី “បង្ហោះក្ដីសុបិន្ត” សម្រាប់កុមារក្រីក្រ​លើក​ទី៤​ឆ្នាំ ២០១៩។ ក្រោយពីបានរៀបចំ៣លើកកន្លងមកនេះ គណៈចាត់តាំងទទួលបាន ការយក​ចិត្តទុក​ដាក់គាំទ្រ​របស់ស្ថាប័ន​ អង្គភាព និងបុគ្គលជាច្រើនដែលបាន គាំទ្រជាទឹកប្រាក់និងវត្ថុក្នុងត​ម្លៃប្រមាណ​១,៤ពាន់​លាន​ដុង៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top