• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការព្យាករណ៍កំណើនរបស់វៀតណាមស្ថិតក្នុងក្រុមខ្ពស់បំផុតនៅអាស៊ី

វៀតណាមនឹងមានកំណើនយ៉ាងខ្លាំងជាមួយនឹងអត្រាកំណើន GDP ឈានដល់ ៧,២% ក្នុងឆ្នាំ ២០២៣។ នេះជាការព្យាករណ៍របស់ធនាគារ Standard Charted ក្នុងរបាយការណ៍ស្រាវជ្រាវសកលដែលទើបបានប្រកាសនាពេលថ្មីៗនេះ។
រូបភាព៖ tienphong.vn

យោងតាម Standard Charted តុល្យភាពពាណិជ្ជកម្មរបស់វៀតណាមត្រូវបានកែលម្អ; ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បន្តកើនឡើង គឺជាកត្តាដែលបង្កផលប៉ះពាល់ជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ។

យោងតាម HSBC វៀតណាម ក្នុងឆ្នាំ ២០២៣ តម្រូវការប្រើប្រាស់នៃទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាមដូចជាអាមេរិកឬអឺរ៉ុបបានធ្លាក់ចុះ ប៉ះពាល់ដល់ផលិតកម្មនិងការនាំចេញរបស់វៀតណាម ប៉ុន្តែបានព្យាករណ៍ថាវៀតណាមនឹងបន្តកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ ហើយនៅតែស្ថិតក្នុងក្រុមកំណើនខ្ពស់បំផុតនៅតំបន់អាស៊ី។ វិភាគអំពីកំណើនរបស់វៀតណាមក្នុងឆ្នាំ ២០២៣ លោកស្រី Nguyen Hoai Thu នាយកប្រតិបត្តិក្រុមហ៊ុន VinaCapital បានមានប្រសាសន៍ថា៖ ការចំណាយលើការវិនិយោគសាធារណៈត្រូវបានរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងឆ្នាំមុនជាមួយការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលបានបង្ហាញតាមរយៈការចំណាយលើការវិនិយោគសាធារណៈឆ្នាំនេះបានឡើងដល់ ៧០០.០០០ ពាន់លានដុង។ លើសពីនេះ ការបើកទ្វានៃសេដ្ឋកិច្ចចិនក៏នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងមួយចំនួនសម្រាប់សេដ្ឋកិច្ចវៀតណាមផងដែរ។ ជាមួយកំណើន ៦% តាមការព្យាករណ៍របស់យើង ឬ ៦,៥%ដូចគោលដៅរបស់រដ្ឋាភិបាល ប្រសិនបើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន កម្រិតកំណើននេះក៏ខ្ពស់ជាងដែរ""៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top