• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្លាស់ប្តូរវប្បធម៌អាស៊ាន - វេណេហ្ស៊ុអេឡា

គណៈកម្មាធិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ប្រចាំនៅ Caracas បានសហការជាមួយក្រសួងការបរទេសនិងក្រសួងវប្បធម៌វ៉េណេស៊ុយអេឡា រៀបចំទិវាផ្លាស់ប្តូរវប្បធម៌អាស៊ាន - វេណេហ្ស៊ុអេឡា (ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ) នៅទីស្តីការក្រសួងការបរទេសវេណេហ្ស៊ុអេឡា។

ថ្លែងក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេហ្ស៊ុអេឡា លោក Dao Thanh Chung បានរំលឹកឡើងវិញអំពីប្រវត្តិសាស្រ្តអភិវឌ្ឍន៍របស់អាស៊ានក្នុងរយៈពេល ៥១ ឆ្នាំកន្លងមក ដោយសង្កត់ធ្ងន់លើតួនាទីរបស់វប្បធម៌ក្នុងការជំរុញទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ានជាមួយគ្នានិងបណ្តាប្រទេសដទៃទៀតនៅក្រៅសមាគម ព្រមទាំងបានអះអាងថា កិច្ចសហប្រតិបត្តិការវប្បធម៌គឺជាស្ពានដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​រវាងវេណេហ្ស៊ុអេឡាជាមួយបណ្តាប្រទេសអាស៊ាន។ ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតវៀតណាមក៏​បាន​ណែនាំអំពីវប្បធម៌របស់ប្រជាជនវៀតណាមផងដែរ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសកម្មភាពជាច្រើនដូចជា តាំងពិព័រណ៍ផលិតផលវប្បធម៌ ការសម្តែងសិល្បៈនិងម្ហូបអាហាររបស់ប្រទេសអាស៊ានចំនួនបី (វៀតណាម ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី) ជាមួយវេណេហ្ស៊ុអេឡា។ ចូលរួមក្នុងទិវាផ្លាស់ប្តូរវប្បធម៌អាស៊ាន - វ៉េវេណេហ្ស៊ុអេឡាលើកនេះ ស្ថានទូតវៀតណាមបានតាំងបង្ហាញពីផលិតផលដូចជាឧបករណ៍តន្រ្តី សំលៀកបំពាក់ប្រពៃណី គំនូត្បូងពេជ្រនូវរមណីដ្ឋាន វប្បធម៌អរូបីនិងរូបី ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ ក៏ដូចជាណែនាំពីម្ហូបអាហារវៀតណាមមួយចំនួនទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top