• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតងរួមចំណែកដល់ការលើកកម្ពស់ទេសចរណ៍វៀតណាម

នាព្រឹកថ្ងៃទី ១០ ខែមេសា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម ឆ្នាំ ២០២៦ (VITM-២០២៦) បានបើកនៅទីក្រុងហាណូយ។ នេះជាលើកទី ១៥ ដែលប្រព្រឹត្តទៅព្រឹត្តិការណ៍ទេសចរណ៍ទ្រង់ទ្រាយជាតិ ដែលរៀបចំដោយសមាគមទេសចរណ៍វៀតណាម ក្រោមការឧបត្ថម្ភរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។

គណៈប្រតិភូកំពុងសម្តែងក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ២០២៦ (រូបថត៖ ញ៉ាតអាញ/TTXVN)

ដោយមានប្រធានបទ “ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង – លើកកម្ពស់ទេសចរណ៍វៀតណាម” ពិព័រណ៍នេះមិនត្រឹមតែបើកឱកាសសម្រាប់តភ្ជាប់រវាងអាជីវកម្មទេសចរណ៍ ទាំងជាតិនិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាស សម្រាប់អ្នកទេសចរទាក់ទងផ្ទាល់នឹងកម្មវិធីទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀតផង។

បន្ទាប់ពីការរៀបចំឡើងចំនួន ១៤ លើកមក VITM បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដែលមានម៉ាកយីហោកម្រិតជាតិនិងអន្តរជាតិ ដោយទាក់ទាញអង្គការ និងអាជីវកម្មផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងអន្តរជាតិកាន់តែច្រើន។ នៅឆ្នាំនេះ ពិព័រណ៍នេះមានការចូលរួមពីខេត្តនិងក្រុងចំនួន ៣១ នៅក្នុងប្រទេសវៀតណាម រួមទាំងប្រទេស និងតំបន់ដែនដីចំនួន ២០ ដោយមានស្តង់ជិត ៤០០ ពីអង្គការ និងអាជីវកម្មជាង ៦០០ ដែលក្នុងនោះស្តង់អន្តរជាតិមានចំនួនប្រហែល ១៥%។ ជាមួយនឹងសកម្មភាពសម្បូរបែប VITM ២០២៦ ដែលដំណើរការរហូតដល់ថ្ងៃទី ១៣ ខែមេសា បង្កើតឱកាសសម្រាប់តំបន់ និងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីជួបជុំ តភ្ជាប់ទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទេសចរណ៍វៀតណាមឆ្ពោះតាមទិសដៅបៃតង និងប្រកបដោយចីរភាព៕

តាម https://vovworld.vn/km-KH

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top