• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានត្រូវបានអនុវត្តន៍កាន់តែ ខ្លាំងក្លានិងមានប្រសិទ្ធភាព

ក្នុងរយៈពេល៦ខែកន្លងមកនេះ គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងគណៈលេខាបានចេញឯកសារជាង ១០០ ស្តីពីការកសាងបក្ស និងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន។ (រូបថត៖ Thong Nhat/TTXVN)
នាព្រឹកថ្ងៃទី៧ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមដឹកនាំ ការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន បានបើកកិច្ចប្រជុំ លើកទី ២៨ ដើម្បីពិភាក្សា និងផ្តល់យោបល់លើរបាយការណ៍ស្តីពីស្ថានភាព និងលទ្ធ ផលនៃសកម្មភាពរបស់គណៈកម្មាធិការដឹកនាំក្នុងរយៈពេល ៦ ខែកន្លងមក ក៏ដូចជា ដាក់ពង្រាយភារកិច្ចសំខាន់ៗសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ រួមជាមួយនឹងខ្លឹមសារ សំខាន់ៗមួយចំនួនទៀត។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ប្រធាន គណៈកម្មាធិការដឹកនាំ បានអញ្ជើញជាអធិបតីនៅកិច្ចប្រជុំ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ Thong Nhat/TTXVN)

ក្នុងរយៈពេល៦ខែកន្លងមកនេះ គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងគណៈលេខាបានចេញឯកសារជាង ១០០ ស្តីពីការកសាងបក្ស និងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយនិងអវិជ្ជមាន។ រដ្ឋសភាបានធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ អនុម័តលើច្បាប់ចំនួន ៣៨ និងចេញសេចក្តីសម្រេច ចិត្តចំនួន ៤៥។ ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើខ្ជះខ្ជាយ ត្រូវបានជំរុញយ៉ាងខ្លាំង ដោយផ្សារភ្ជាប់ជាមួយនឹងការដោះសោរធនធាន បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

នាពេលខាងមុខ គណៈកម្មាធិការដឹកនាំ បានស្នើឱ្យបន្តអនុវត្តន៍ការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ឱ្យកាន់តែខ្លាំងក្លា ម៉ឺងម៉ាត់ និង មានប្រសិទ្ធភាពថែមទៀត។ ផ្តោតលើការបញ្ចប់ការត្រួតពិនិត្យ និងធ្វើស្ថាប័នភាវូប នីយកម្មឲ្យបានពេញលេញនូវគោលជំហរ និងទស្សនៈស្តីពីការប្រយុទ្ធប្រឆាំងអំពើពុក រលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ដែលត្រូវបានចេញផ្សាយតាំងពីដើមអាណត្តិទី១៣ របស់ បក្សមក។ ទន្ទឹមនឹងនោះ ស៊ើបអង្កេត ខិតខំដោះស្រាយឲ្យបានពេញលេញនូវករណី ពុករលួយ ខ្ជះខ្ជាយ និង អវិជ្ជមាន ដែលស្ថិតក្រោមការតាមដាននិងដឹកនាំរបស់គណៈ កម្មាធិការដឹកនាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ នេះ ផលិតកម្មកសិកម្មមានស្ថិរភាពជាមួយនឹងទំហំនាំចេញសរុបជិត ៣៤ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះសហរដ្ឋអាមេរិកបាននាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម ដោយមានចំណែកទីផ្សារជាង ២១% តាមពីក្រោយដោយ ប្រទេសចិន និងជប៉ុន។

Top