• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះជំហានថ្មីមួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមជាមួយ រូម៉ានីនិងឆែក


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ ថតរូបអនុស្សាវរីយ៍នាពេលបំពេញទស្សនកិច្ចនៅខេត្ត Prahova ប្រទេសរូម៉ានី (រូបថត៖ TTXVN)
 

 នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក​ជំទាវដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់វៀតណាមបានអញ្ជើញវិ​លត្រឡប់ មកទីក្រុងហាណូយវិញ​ បញ្ចប់យ៉ាង​ល្អប្រសើរ​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ រូម៉ានីនិងឆែក។

ឆ្លើយ​សម្ភាសន៍ជាមួយអ្នកព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អនុរដ្ឋមន្រ្តីការបរទេសលោក To Anh Dung បានអះអាងថា ដំណើរ​ទស្សនកិច្ច​លើកនេះបាន​បញ្ចប់​ប្រកប​ដោយ​ជោគ ជ័យ ដោយបើកចេញលំហរដ៏​ធំទូលាយសម្រាប់ទំនាក់ទំនងសហប្រតិប​តិ្តការ រវាងវៀត​ណាម​ជាមួយប្រទេស​ទាំងពីរ​ពោលខាងលើ។
 
តាមលោកអនុរដ្ឋមន្រ្តីការ​បរទេសថា វៀតណាមមានទំនាក់ទំនងមិត្តភាព ប្រពៃណីជាមួយរូម៉ានីនិងឆែក​ក្នុង​អំឡុង​​ពេល៧០​ឆ្នាំកន្លងទៅ។ នាសព្វថ្ងៃ ទំនាក់ ទំនងនេះ​កំពុងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំ​ងក្លា ហើយ​រួមចំណែក​យ៉ាង​សកម្មទៅក្នុងបុព្វ​ ហេតុអភិវឌ្ឍសេដ្ឋកិច្ច​សង្គម​និង​ធ្វើសមាហរណកម្ម​នៅប្រទេស​នីមួយៗ​ផង​ដែរ​។ សក្ដានុភាពសហប្រតិបតិ្តការរវាងវៀតណាមជាមួយរូម៉ានីនិងឆែកនៅតែធំធេងណាស់ ជាពិ​សេសគឺក្នុង​វិស័យ​នានា ដែលវៀតណាមនិងប្រទេសទាំងពីរនេះ អាច​បំពេញបន្ថែមជួយឧបត្ថម្ភគ្នាទៅវិញទៅមក។
 ​
អនុរដ្ឋមន្រ្តីលោក To Anh Dung ជឿជាក់ថា ក្រោយពីដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen​ Xuan Phuc ទំនាក់ទំនងមិត្តភាព ប្រពៃណី​និងកិច្ច​សហប្រតិបតិ្តការ​លើវិស័យ​ជាច្រើន​រវាង​វៀត​ណាម​ជាមួយ​រូម៉ានីនិង​ឆែក នឹងបន្តរីកចម្រើនឡើងកំពស់ថ្មី ដោយកា​ន់តែស៊ីជំរៅ ជាក់ស្ដែងនិង ប្រក​បដោយ​ប្រសិទ្ធភាព​ ដើម្បី​ផលប្រយោជន៍របស់ប្រជាជននៃប្រទេ​សទាំងពីរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top