• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់បញ្ជាល់ពី មនសិការនយោបាយ ជំនឿងនយោបាយរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ

អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា ប្រធានខុទ្ទកាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោក Bui Van Cuong (រូបថត៖ TTXVN)
 

ម្ចាស់បោះឆ្នោតជាង ៦៩ លាននាក់នៅទូទាំងប្រទេសបានអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួនដោយបានទៅបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦  កាលពីថ្ងៃទី ២៣ ខែឧសភាកន្លងទៅ។បច្ចុប្បន្ននេះនៅតាមមូលដ្ឋាននានាបានធ្វើការប្រកាសអំពីការវាយតម្លៃបឋមអំពីការបោះឆ្នោត ជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ ព្រមទាំងប្រកាសលទ្ធផលនៃការបោះឆ្នោតនិងបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាប្រជាជនខេត្ត / ក្រុង សម្រាប់អាណត្តិ ២០២១-២០២៦។

អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា ប្រធានខុទ្ទកាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោក Bui Van Cuong បានអះអាងថា ការបោះឆ្នោតជ្រើសតាំងសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ដោយមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់គឺ ៩៩,៦០% ដោយបានបញ្ជាក់ពីមនសិការនយោបាយ សេចក្ដីស្នេហាជាតិ និងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ នៅថ្ងៃទី ១០ ខែមិថុនាខាងមុខ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនឹងជួបប្រជុំក្រោមអធិបតីភាពលោក Vuong Dinh Hue ប្រធានរដ្ឋសភាដើម្បីធ្វើការវាយតម្លៃរួមអំពីការបោះឆ្នោតនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top