• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញអង្ករវៀតណាមមានសន្ទុះកំណើន

ទីផ្សារនាំចេញអង្កររបស់វៀតណាមក្នុងត្រីមាសទី ១ បានកត់សម្គាល់កំណើនទាំងទីផ្សារប្រពៃណីដូចជាហ្វីលីពីន ចិន និងទីផ្សារសក្តានុពលដូចជាឈីលី និងសិង្ហបុរី។
ការនាំចេញអង្ករវៀតណាមមានសន្ទុះកំណើន (រូបថត៖ VNA)

ក្នុងត្រីមាសទី១ ឆ្នាំនេះ តម្លៃប្រាក់នាំចេញអង្គវៀតណាមសម្រេចបានជាង ១,៨៥ លានតោន មានប្រាក់ចំណូលជាង ៩៨០ លានដុល្លារអាមេរិក កើន ២៣% អំពីបរិមាណ និងកើន ៣៤% អំពីតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាព័ត៌មាន ដែលត្រូវបានតំណាងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមប្រកាសនៅក្នុងសន្និសីទសម្របសម្រួលសកម្មភាពនាំចេញអង្ករនាថ្ងៃទី ២៦ មេសា នៅទីក្រុងហូជីមិញ។

ទីផ្សារនាំចេញអង្កររបស់វៀតណាមក្នុងត្រីមាសទី ១ បានកត់សម្គាល់កំណើនទាំងទីផ្សារប្រពៃណីដូចជាហ្វីលីពីន ចិន និងទីផ្សារសក្តានុពលដូចជាឈីលី និងសិង្ហបុរី។ ជាពិសេស អង្ករវៀតណាមក៏បានឆ្លើយតបនឹងតម្រូវការដ៏តឹងរឹងរបស់ទីផ្សារ EU ហើយសម្រេចបានកំណើន ១១% បើធៀបនឹងឆ្នាំមុន។ តម្លៃអង្ករនាំចេញបច្ចុប្បន្នគឺប្រមាណ ៥៥៧ ដុល្លារក្នុងមួយតោន កើនជិត ៦% បើធៀបនឹងរយៈពេលដូចគ្នាកាលទីឆ្នាំទៅមិញ ហើយខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំកន្លងទៅ។ ពេលខ្លះ តម្លៃអង្ករនាំចេញរបស់វៀតណាមស្ថិតនៅលំដាប់កំពូលរបស់ពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top