• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញបន្លែនិង​ផ្លែឈើវៀតណាមអាចសម្រេច​ ៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

យោងតាមការស្ថិតិរបស់អគ្គនាយកដ្ឋានគយបានបង្ហាញថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២២ ការនាំចេញបន្លែនិងផ្លែឈើសម្រេចបានជាង ៣,១ពាន់លានដុល្លារ។ តាមការព្យាករណ៍នៅដំណាច់ឆ្នាំ២០២២ការនាំចេញអាចឈានដល់៣,៤ ពាន់លានដុល្លារ។
ផ្លែទទឹមស្បែកបៃតងវៀតណាមត្រូវបានលក់នៅសហរដ្ឋអាមេរិក។ រូបថត៖ អ្នកសារព័ត៌មាន/VOV-Washington

បច្ចុប្បន្ននេះ ផលិតផលផ្លែឈើស្រស់ជាច្រើន ដែលជាផលិតផលនាំចេញដ៏សំខាន់នៅក្នុងខេត្តភាគខាងត្បូង កំពុងស្ថិតក្នុងរដូវប្រមូលផលសំខាន់ ដូចជា ចេក ផ្លែស្រកានាគ ស្វាយ ផ្លែទទឹម ខ្នុរ ជាដើម។ ជាមួយនឹងទីផ្សារជាច្រើនបានបើកចំហរសម្រាប់ផលិតផលផ្លែឈើស្រស់នៅវៀតណាម គេបានព្យាករណ៍ថា ក្នុងឆ្នាំ២០២៣ ការនាំចេញផលិតផលផ្លែឈើស្រស់នឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

ក្នុងឆ្នាំ ២០២២ ផលិតផលផ្លែឈើស្រស់របស់វៀតណាមជាច្រើនដូចជា ផ្លែចេក ទុរេន ល្ហុង ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារចិន។ លើសពីនេះ ផ្លែទទឹម និងក្រូចឆ្មាររបស់វៀតណាម ក៏ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារនូវែលសេឡង់ និងផ្លែមៀនស្រស់ ក៏ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅក្នុងប្រទេសជប៉ុនផងដែរ។ អ្នកនាំចេញកសិផលមួយចំនួនបានព្យាករណ៍ថា ការចាប់ផ្តើមរដូវនាំចេញផ្លែឈើនិងកសិផលក្នុងឆ្នាំដំណាំថ្មី នឹងមានអត្ថប្រយោជន៍ជាច្រើន ដោយសារតម្លៃដឹកជញ្ជូនកាត់បន្ថយ; ទីផ្សារនាំចេញក៏រីកចម្រើននៅពេលដែលទីផ្សារកាន់តែច្រើនបើកចំហសម្រាប់ផលិតផលផ្លែឈើស្រស់របស់វៀតណាម។

យោងតាមសមាគមន៍បន្លែនិងផ្លែឈើវៀតណាមក្នុងខែចុងក្រោយនៃឆ្នាំ២០២២ ការនាំចេញបន្លែនិងផ្លែឈើវៀតណាមនឹងបន្តរីកចម្រើនដោយប្រាក់ចំណូលជាមធ្យមប្រហែល ២៥០-២៦០ លានដុល្លារ/ខែ; ហើយបានគេព្យាករណ៍ថា ឆ្នាំ ២០២៣ នឹងក្លាយជាឆ្នាំដ៏មានសន្ទុះសម្រាប់ឧស្សាហកម្មផ្លែឈើនិងបន្លែ ជាមួយនឹងការនាំចេញត្រូវបានប៉ាន់ស្មានប្រហែល ៤ ពាន់លានដុល្លារអាមេរិក៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top