• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចេញជលផលបានវិលមករកតម្លៃ១ពាន់លានដុល្លារ/ខែ បន្ទាប់ពីជាង២ឆ្នាំ

យោងតាមព័ត៌មានពីសមាគមអ្នកនាំចេញនិងផលិតជលផលវៀតណាម (Vasep) ការនាំចេញជលផលរបស់ប្រទេសទាំងមូលក្នុងខែតុលាត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានជាង ១ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
បង្គាស្រស់​សម្រាប់ការ​នាំចេញ។ រូបថត៖ VNP

នេះជាលើកទីមួយហើយ បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំ (គិតត្រឹមខែមិថុនា ឆ្នាំ ២០២២) ការនាំចេញជលផលបានវិលរកកម្រិត ១ ពាន់លានដុល្លារ/ខែវិញ។ ក្នុងរយៈពេល ១០ ខែនៃឆ្នាំនេះ ការនាំចេញជលផលបាននាំមកនូវតម្លៃ ៨,២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកស្រី Le Hang នាយិការផ្នែកទំនាក់ទំនងនៅ Vasep បានឲ្យដឹងថា ក្នុងបរិបទនៃការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការសម្រាប់ការនាំចូលជលផលនៅក្នុងទីផ្សារសំខាន់ៗ ការនាំចេញរបស់វៀតណាមបានកត់ត្រានូវកំណើនគួរឱ្យចាប់អារម្មណ៍នៅក្នុងខែតុលា ហើយការនាំចេញទៅកាន់ប្រទេសចិន (រួមទាំងហុងកុង) បានផ្ទុះឡើងជាមួយនឹងកម្រិត ៣៧% បញ្ជាក់ពីជំហររបស់ខ្លួនជាទីផ្សារធំបំផុត និងជាមួយនឹងអត្រាកំណើន លឿនបំផុតក្នុងខែ។ ទីផ្សារផ្សេងទៀតក៏មានកំណើនល្អផងដែរពោលគឺ៖ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកកើនឡើង ៣១% ប្រទេសជប៉ុនកើនឡើង ២២% សហភាពអឺរ៉ុប (EU) កើនឡើង ២៧% និងកូរ៉េខាងត្បូងកើនឡើង ១៣%។

គិតត្រឹមដំណាច់ខែតុលា តម្លៃសរុបនៃការនាំចេញជលផលទៅកាន់ប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានដល់ ១,៥ ពាន់លានដុល្លារអាមេរិក។ គួរកត់សម្គាល់ថា និន្នាការកំណើនដ៏រឹងមាំពីប្រទេសចិនទំនងជានឹងលើសសហរដ្ឋអាមេរិកនៅក្នុងខែចុងក្រោយនៃឆ្នាំនេះ ប្រសិនបើសន្ទុះកំណើន ២០% ក្នុងរយៈពេល ១០ ខែចុងក្រោយនេះត្រូវបានរក្សាទុក។ ក្នុងពេលជាមួយគ្នានោះ ចិនអាចក្លាយជាទីផ្សារនាំចូលជលផលដ៏ធំបំផុតរបស់វៀតណាមនៅចុងឆ្នាំនេះផងដែរ៕

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top