• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការធានាសន្តិសុខស្បៀងអាហារគឺជាអាទិភាពរបស់វៀតណាមជានិច្ច

លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានថ្លែងសុន្ទរកថាក្នុងនាមក្រុមស្នូលនៃសេចក្ដីសម្រេចចិត្តស្តីពីសិទ្ធិមនុស្ស និងការប្រែ ប្រួលអាកាសធាតុ (រួមមាន៖ វៀតណាម បង់ក្លាដែស និងហ្វីលីពីន) ទាក់ទងនឹងវិធាន ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើការទទួលបានសិទ្ធិស្បៀងអាហារ។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព លោក Mai Phan Dung ប្រធានបេសកកម្មវៀតណាមអមអង្គការ សហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតនៅ ទីក្រុងហ្សឺណែវ (ស្វីស)។ (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥៥ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហ ប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) នាថ្ងៃទី១៣ ខែមីនា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិង ពេញសមត្ថភាព លោក Mai Phan Dung ប្រធានបេសកកម្មវៀតណាមអមអង្គការ សហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងទៀតនៅ ទីក្រុងហ្សឺណែវ (ស្វីស) បានចូលរួមសម័យសន្ទនាស្តីពីរបាយការណ៍របស់ឧត្តមស្នង ការសិទ្ធិមនុស្សរបស់អ.ស.ប។ នៅទីនេះ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បាន ថ្លែងសុន្ទរកថាក្នុងនាមក្រុមស្នូលនៃសេចក្ដីសម្រេចចិត្តស្តីពីសិទ្ធិមនុស្ស និងការប្រែ ប្រួលអាកាសធាតុ (រួមមាន៖ វៀតណាម បង់ក្លាដែស និងហ្វីលីពីន) ទាក់ទងនឹងវិធាន ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើការទទួលបានសិទ្ធិស្បៀងអាហារ។

លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា ការធានាសន្តិសុខស្បៀង អារហារ គឺជាអាទិភាពចម្បងរបស់បណ្ដាប្រទេសជានិច្ច ជាពិសេសក្នុងបរិបទដែល បញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ កំពុងធ្វើឲ្យភាពងាយរង គ្រោះដោយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ កាន់តែធ្ងន់ធ្ងរឡើង។ លោកឯកអគ្គ រដ្ឋទូតបានវាយតម្លៃខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានផ្តល់នូវអនុសាសន៍ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួល អាកាសធាតុលើការអនុវត្តយ៉ាងពេញលេញនូវសិទ្ធិទទួលបានស្បៀងអាហារ។ វិធាន ការមួយក្នុងចំណោមវិធានការដែលបានស្នើឡើងក្នុងរបាយការណ៍ខាងលើគឺការ កសាង និងអនុវត្តគោលនយោបាយដែលធានាឱ្យមានការផ្លាស់ប្តូរដោយយុត្តិធម៌ ទៅកាន់ប្រព័ន្ធអាហារប្រកបដោយនិរន្តរភាពជាងមុន។

លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស វិភាគបញ្ហានេះឱ្យកាន់តែ ច្បាស់ ហើយស្នើឡើងវិធានការដែលប្រទេសនានា ជាពិសេសប្រទេសដែលមាន ទិសដៅនាំចេញស្បៀងអាហារ អាចផ្លាស់ប្ដូរសកម្មភាពកសិកម្ម ដើម្បីធានាសន្តិសុខ ស្បៀងអាហារ បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរក្សាបាននូវរបរ ចិញ្ចឹមជីវិតដោយស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top