• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា នៅទីក្រុង Luang Prabang (ឡាវ) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន អាស៊ាន+៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានប្រព្រឹត្តទៅក្រោមអធិបតីភាពប្រទេសឡាវ ប្រធានអាស៊ានឆ្នាំ ២០២៤។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Do Hung Viet ប្រធាន SOM អាស៊ានវៀតណាមបានចូលរួមបណ្ដាកិច្ចប្រជុំ។
អនុរដ្ឋមន្ត្រីការបរទេស លោក Do Hung Viet ប្រធាន SOM អាស៊ានវៀតណាម។ (រូបថត៖ TTXVN)

ការផ្តោតសំខាន់នៃកិច្ចប្រជុំទាំងនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែតុលា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ក្នុងបណ្ដាកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Do Hung Viet បានអះអាងថា វៀតណាមជួយគាំទ្រឡាវក្នុងការបំពេញដ៏ភារកិច្ចសំខាន់នេះ; ទន្ទឹមនឹង នោះ លោកបានបញ្ជាក់ថា វៀតណាមគាំទ្រទីម័រឡេស្តេ ក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ាន និងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍របស់វៀតណាមក្នុង ដំណើរការរៀបចំចូលជាសមាជិកអាស៊ានមុននេះ; សង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវ គាំទ្រ បង្កើតលក្ខខណ្ឌ និងសម្រួលដល់នីតិវិធី និងបែបបទទាក់ទងនឹងការចូលជា សមាជិកអាស៊ានសម្រាប់ទីម័រឡេស្តេ។

ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអាស៊ាន+៣ និង EAS លោកអនុរដ្ឋមន្ត្រី Do Hung Viet បានស្នើឱ្យដៃគូនានាបន្តគាំទ្រអាស៊ាន ក្នុងការកសាងសហគមន៍ កិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ការតភ្ជាប់ និងភាពខ្លួនទីពឹងខ្លួនក្នុងតំបន់ ឆ្លៀតយកនិន្នាការថ្មីទាក់ទងនឹងនវានុវត្តន៍ សេដ្ឋកិច្ច ឌីជីថល បរិវត្តកម្មជីឌីថល បរិវត្តកម្មបៃតងប្រកបដោយប្រសិទ្ធភាព។ អំពីស្ថានភាព អន្តរជាតិ និងតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានស្នើឱ្យដៃគូគាំទ្រជំហរជា គោលការណ៍រួមរបស់អាស៊ាន រួមទាំងបញ្ហាសមុទ្រខាងកើត ជាពិសេសសង្កត់ធ្ងន់លើ សារៈសំខាន់នៃច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ ១៩៨២ ក្នុងការដោះស្រាយវិវាទ ដោយសន្តិវិធី អះអាងនូវបំណងប្រាថ្នារបស់វៀតណាម និងប្រទេសដទៃទៀតក្នុង ការរក្សា និងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម

មហាសន្និបាតលើកទី១៤ របស់បក្ស គឺជាការចាប់ផ្តើមនៃយុគសម័យថ្មីរបស់ប្រជាជាតិវៀតណាម

នៅក្នុងសិក្ខាសាលាថ្មីៗនេះ ដែលមានចំណងជើងថា "បក្សកុម្មុយនិស្ត វៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀត ណាម" ដោយស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជារៀបចំឡើងនាពេលថ្មីៗនេះ លោកបណ្ឌិត គិន ភា នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានថ្លែងថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម។

Top