• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការតាំងពិព័រណ៍ផែនទី និងការតាំងបង្ហាញឯកសារ “ ប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម”

នាថ្ងៃទី ១៦ ខែវិច្ឆិកា នៅសាកលវិទ្យាល័យ Da Lat (ខេត្ត Lam Dong)ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានសហការជាមួយសាកលវិទ្យាល័យ Da Lat ដើម្បីបើកការតាំងពិព័រណ៍ផែនទីនិងឯកសារ“ ប្រជុំកោះ Hoang Sa – Truong Sa របស់វៀតណាម - ភ័ស្តុតាងជាប្រវត្តិសាស្ត្រនិងច្បាប់” ។

ភ្ញៀវមកចូលរួមការទស្សនាពិព័រណ៍នេះ(រូបថត៖ VNA)


ពិព័រណ៍នេះបង្ហាញនិងណែនាំអំពីផែនទី Atlas ជាង ១០០  ដែលត្រូវបានជ្រើសរើសពីផែនទី Atlas  ជាង ២៦០ របស់វៀតណាម ចិននិងបណ្តាប្រទេសលោកខាងលិច ដែលទាក់ទងនឹងបញ្ហាអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរគឺ  Hoang Sa –Truong Sa។

លើសពីនេះទៀត ការតាំងពិព័រណ៍នេះក៏រៀបចំសកម្មភាពបញ្ចាំងភាពយន្ដ 3D ព្រមទាំងចែករំលែកបទពិសោធន៍នៃការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅលើថេប្លេត (Tablet) ដើម្បីជួយទស្សនិកជនអាចមើលឃើញឯកសារទាំងនេះបានយ៉ាងងាយស្រួលផងដែរ។ ពិព័រណ៍នេះបើកទ្វាររហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកានៅសាកលវិទ្យាល័យ Da Lat៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

សន្និសីទការទូតលើកទី៣៣៖ សម័យប្រជុំពេញអង្គស្តីពីកិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេសប្រជាជន

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣៣ នៅព្រឹកថ្ងៃទី៥ ខែសីហា នៅទីក្រុងហាណូយ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ត្រិន កឹម​ទូ បានអញ្ជើញ​ចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅក្នុងសម័យប្រជុំពេញអង្គស្តីពី​​កិច្ច​ការបរទេសរបស់​បក្ស និងកិច្ច​ការបរទេស​ប្រជាជន។ សម័យប្រជុំនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ខេត្ត និងទីក្រុងចំនួន៣៤ និងការិយាល័យតំណាងវៀតណាមនៅឯ​បរទេស។

Top