• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការតភ្ជាប់វិស័យទេសចរណ៍នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា- ឡាវ - វៀតណាម


 លោក Ha Van Sieu  អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមថ្លែងនៅក្នុងសិក្ខាសាលា
 

នាថ្ងៃទី១៥  ​ខែកក្កដា ឆ្នាំ​នៅទីក្រុង Plei​ku (ខេត្ត Gia Lai) បានប្រព្រឹត្តទៅសិក្ខា​សាលាស្តីពី​ការកសាង​ផែន​ការ​អភិវឌ្ឍន៍​ទេសចរណ៍​នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម។
 
សិក្ខាសាលានេះបាន​ឆ្ពោះទៅគោលដៅកសាងផែនការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដើម្បីជួយ​តភ្ជាប់​នូវ​សក្តានុភាពនៃវិស័យទេសចរណ៍របស់ប្រទេសទាំង ៣ ដោយបង្កើតឡើងខ្សែទេសចរណ៍ គោល​ដៅទេ​ស​ចរណ៍​ និងបង្កើនកំណើនសេដ្ឋកិច្ច-សង្គមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងពង្រីក​ទៅ​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​​នៅទូទាំងប្រទេសទាំងបីផងដែរ។         វិស័យទេសចរណ៍គឺជាវិស័យ​សំខាន់មួយ​នៃកិច្ច​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម ពីព្រោះតំបន់នេះប្រមូលផ្តុំធនធានទេសចរណ៍ ដែល​មាន​លក្ខណៈពិសេស និងមានតម្លៃខ្ពស់ សម្រាប់ការអភិវឌ្ឍទេសចរណ៍ទាំងធម្មជាតិនិងវប្បធម៌ផងដែរ។ នាបច្ចុប្បន្ន​នេះតំបន់នេះបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងតិចតួចតែប៉ុណ្ណោះ។ ចំនួនភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​សរុប​​នៅឆ្នាំ​ ២០១៨ បានកើនឡើងត្រឹមតែ ៨៥០,០០០ នាក់ដែលជាតួលេខតិច​តួចណាស់​សម្រាប់​គោលដៅ​ទេសចរណ៍​ទីក្រុង​ណាមួយនៃប្រទេ​សរៀងៗខ្លួនផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top