• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមគឺជាកំលាំងចលករសំរាប់​វិស័យសហប្រតិបត្តិការ​រវាងវៀតណាមនិងអាមេរិក​


 សិក្ខាសាលា "ជំនះពុះពារលើផលវិបាកនៃសង្គ្រាម - មាគ៌ានៃការផ្សះផ្សារនិងសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាមនិងអាមេរិក" 
 

 សិក្ខាសាលា "ជំនះពុះពារលើផលវិបាកនៃសង្គ្រាម - មាគ៌ា​នៃការផ្សះផ្សារ​និង​សហប្រតិបត្តិការ​នាពេល​អនាគត​រវាង​វៀត​ណាម និងអាមេរិក" បានប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែមីនា​ ឆ្នាំ​២០១៩ នៅទីក្រុងវ៉ាស៊ីន​តោនប្រទេស​អាមេរិក។​ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ​ដោយគណៈកម្មការបញ្ជា​ណែនាំ​ជាតិ ស្តីពីការ​ជំនះពុះពារលើ​ផលវិបាក​គ្រាប់​មីន​ និងជាតិគីមីពុលក្រោយសម័យសង្គ្រាម (ឬហៅថាគណៈកម្មការបញ្ជាណែនាំ 701) និងវិទ្យាស្ថាន​សន្តិភាព​   អាមេរិក (USIP)។
 
បទ​អន្តរគមន៍នានារបស់វៀតណាមនៅក្នុងសិក្ខាសាលា បានបញ្ជាក់​ពីការជំនះ​ពុះពារលើ​ផល​វិបាក​សង្គ្រាម​ក្នុង​នោះមា​នកិច្ចសហប្រតិបត្តិការក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងសង្គ្រាមវៀតណាម (MIA)។ ទាំងនេះគឺជាខ្លឹមសារដែលបក្ស រដ្ឋាភិបាល និងប្រជាជ​នវៀត​ណាម​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​សហការ ជាមួយអាមេរិក។ លោក ឧត្តម​សេនីយ៍ឯក Nguyen Chi Vin​h អនុរដ្ឋមន្រ្តីក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ និងជាប្រធានស្ថាប័នអចិន្ត្រៃយ៍នៃ​គណៈកម្មការបញ្ជាណែនាំ 701​ បានមានប្រសាសន៍ថា៖   ​"មាន​វិធាន​ការជា​ច្រើនដើម្បីកសាងជំនឿទុកចិត្ត ​ក្នុងនោះមានការជំនះពុះពារលើផលវិបាក​សង្គ្រាម។​ ក៏ប៉ុន្តែ ការជំនះ​ពុះពារលើផល​វិបាកសង្គ្រាមក៏ឆ្លុះបញ្ចាំងពីកា​រ ដែលយើង​មានបំណង​ចង់បង្កើន​ទំនាក់​ទំនង​សមភាព​ មិត្តភាពនិងមានផលប្រយោជន៍ទៅ​វិញទៅមកជាមួយអាមេរិកផងដែរ​។ ផ្ទុយនេះទៅវិញ​ អាមេរិក​ក៏មើល​ឃើញ​ថា វៀតណាមជាដៃគូគួ​រឱ្យទុក​ចិត្តផងដែរ"។
 
 ​ក្នុងសុន្ទរកថារបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក Patrick Leahy បានអះអាងថា រដ្ឋាភិបាល​អាមេរិក​នឹង​បន្ត​អនុវត្ដការសន្យាដែលត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរឯកភាព ព្រមទាំង​ប្រកាស​ថា​អាមេរិក​និង​ផ្តល់ថវិកាដល់ជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ/ Dioxin នៅវៀតណាម៖ "យើងម្នាក់​ៗដែល​ធ្លាប់​ឆ្លង​កាត់សម័យសង្គ្រាមសុទ្ធតែមានការចង​ចាំអនុស្សាវរីយ៍ ចំណា​ប់អារម្មណ៍​និង​គំនិត​ដោយ​ឡែក​របស់​ខ្លួន​។ ចំពោះខ្ញុំ គ្មានអ្វីដែលប​ញ្ជាក់ពីសង្រ្គាមអយុត្តិធម៌ដូចនេះទេ​ ក៏ដូច​ជាការ​បំផ្លិច​បំផ្លាញ​និងការ​ឈឺចាប់​ដែលវាបណ្តា​លឱ្យយើងផងដែរ។ ប៉ុ​ន្តែយើងអាចមានមោទនភាពអំពីរ​បៀបដែលប្រទេស​យើងទាំង​ពីរបាន​រួមគ្នា​យក​ឈ្នះលើផលវិបាកនៃសោកនាដ​កម្មនោះ"​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។

Top