• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចរចាលើបញ្ហាអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី បានកត់ត្រាវឌ្ឍនភាពថ្មី

នៅថ្ងៃទី ៤-៥ ខែកុម្ភៈ តំណាងសហព័ន្ធរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានរៀបចំការពិគ្រោះយោបល់ត្រីភាគីជុំទីពីរនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។

យោងតាមសេចក្តីប្រកាសពីក្រសួងការបរទេស UAE ការពិភាក្សាបានធ្វើឡើងក្នុងបរិយាកាសស្ថាបនា និងក្រោមលក្ខខណ្ឌសន្តិសុខខ្ពស់។ គណៈប្រតិភូបានបន្តពិភាក្សាអំពីបញ្ហាដែលមិនទាន់បានដោះស្រាយពីមុនមក រួមមាន៖ យន្តការអនុវត្ត និងត្រួតពិនិត្យបទឈប់បាញ់ ក៏ដូចជាវិធានការទប់ស្កាត់ការប្រយុទ្ធកើតឡើងម្តងទៀត។ ភាគីនានាបានយល់ព្រមរាយការណ៍លទ្ធផលទៅថ្នាក់ដឹកនាំរៀងៗខ្លួន និងរក្សាក្របខ័ណ្ឌពិគ្រោះយោបល់ត្រីភាគីនៅក្នុងសប្តាហ៍ខាងមុខ។

ទាក់ទងនឹងលទ្ធផលជាក់លាក់ លោក Steve Witkoff បេសកជនពិសេសសហរដ្ឋអាមេរិក បានប្រកាសថា ភាគីនានាបានយល់ព្រមដោះដូរអ្នកទោសចំនួន ៣១៤ នាក់ ដោយរុស្ស៊ី និងអ៊ុយក្រែនបានដោះលែងអ្នកទោសចំនួន ១៥៧ នាក់រៀងៗខ្លួន។ នេះក៏ជាការដោះដូរអ្នកទោសលើកដំបូងក្នុងរយៈពេល៥ខែកន្លងទៅ។

លើសពីនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា រុស្ស៊ី និងសហរដ្ឋអាមេរិកបានយល់ព្រមបន្តការសន្ទនាយោធាឡើងវិញ ជាបណ្តាញទំនាក់ទំនងដែលត្រូវបានបង្កក មុនពេលជម្លោះផ្ទុះឡើង។ កាយវិការនេះត្រូវបានចាតទុកថា អាចបើកចេញជំពូកថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top