• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការងារត្រៀមរៀបចំការបោះឆ្នោតនៅទីក្រុងហាណូយគឺស្របតាមកាលវិភាគនិងបទបញ្ញត្តិរបស់ច្បាប់

នារសៀលថ្ងៃទី ២៦ ខែកុម្ភៈ អនុប្រធានរដ្ឋសភា លោក ង្វៀន ខាក់ ឌីញ ប្រធានគណៈប្រតិភូឃ្លាំមើល និងត្រួតពិនិត្យនៃគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋ សភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតទីក្រុងហាណូយលើការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦- ២០៣១។
នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈ គណៈប្រតិភូនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោក ង្វៀន ខាក ឌិញ - សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានរដ្ឋសភា និងជាសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត - បានទៅទស្សនាការិយាល័យបោះឆ្នោតមួយចំនួននៅទីក្រុងហាណូយ ដើម្បីត្រួតពិនិត្យការរៀបចំសម្រាប់ការបោះឆ្នោត (រូបថត៖ Vietnam+)

ទីក្រុងហាណូយគឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានចំនួនសមាជិក សភាត្រូវបានជ្រើសតាំងច្រើនជាងគឺ ពោលគឺ សមាជិកសភាចំនួន ៣២ រូប និងសមាជីកក្រុមប្រឹក្សាប្រជាជនចំនួន ១២៥ រូប។ បន្ទាប់ពីការពិគ្រោះយោបល់ចំនួន ៣ ជុំ ទីក្រុងហាណូយបានជ្រើសរើស និងចងក្រងបញ្ជីឈ្មោះផ្លូវការរបស់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះ ឆ្នោត។ ចំនួនអ្នកបោះឆ្នោតសរុបនៅក្នុងទីក្រុងមានចំនួនជាង ៦ លាននាក់។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានចងក្រង និងបង្ហោះទាន់ពេលវេលា ដោយភ្ជាប់ទៅនឹងការស្វែងរកមូលដ្ឋានទិន្នន័យប្រជាជនជាតិ និងកម្មវិធី VNeID ដើម្បីធានាបាននូវភាពត្រឹមត្រូវ។

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋសភា លោក ង្វៀន ខាក់ ឌីញ បានវាយតម្លៃថា រហូតមកដល់បច្ចុប្បន្ន ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតរបស់ទីក្រុងហាណូយត្រូវបានអនុវត្តយ៉ាងគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធនិង សមកាលកម្ម ដែលធានាបាននូវវឌ្ឍនភាព និងបទប្បញ្ញត្តិច្បាប់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

ខេត្ត​បាក់និញទទួលកិត្ត​នាមជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ សម្រាប់ពិធីបុណ្យ​ លីម​

នាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ នៅឃុំ Tien Du ខេត្តបាក់និញ បានរៀបចំពិធីទទួលងារជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ សម្រាប់ពិធីបុណ្យប្រពៃណី គឺពិធីបុណ្យលីម។ ទន្ទឹមនឹងនោះ បានប្រព្រឹត្តទៅពិធីបើកពិធីបុណ្យលីមឆ្នាំមមី អដ្ឋស័ក ២០២៦។

Top