• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងឧស្សាហកម្មវប្បធម៌ដោយមានភាពច្នៃប្រឌិត អត្តសញ្ញាណ ភាពវិសេសវិសាល វិជ្ជាជីវៈ និងការប្រកួតប្រជែង

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញធ្វើជាអធិបតីសន្និសីទទូទាំងប្រទេសស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌វៀតណាម។ សន្និសីទនេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់ខេត្តក្រុងទាំង ៦៣ នៅទូទាំងប្រទេស។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិដឹកនាំនៅឯសន្និសីទ។ (រូបថត៖ VGP)

ថ្លែងសុន្ទរកថាបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើក ច្បាស់ថា នេះជាសន្និសីទលើកដំបូងដែលមានអត្ថន័យសំខាន់ពិសេសក្នុងការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌របស់វៀតណាម។ ប្រសិនបើនិយាយអំពីឧស្សាហកម្មវប្បធម៌ គឺនិយាយអំពីឧស្សាហកម្មដែលផលិតចេញនូវផលិតផលសិល្បៈ និងច្នៃប្រឌិត ដោយ មានលក្ខណៈរូបី ឬអរូបី; តាមរយៈការធ្វើអាជីវកម្មនូវតម្លៃវប្បធម៌ ក៏ដូចជាផលិតផល និងសេវាកម្មប្រកបដោយលក្ខណៈបញ្ញា សង្គមនិងវប្បធម៌ ដើម្បីទទួលបានផល ប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖

នាពេលកន្លងមក ឧស្សាហកម្មវប្បធម៌បានក្លាយទៅជាផ្នែកសេដ្ឋកិច្ច និងសេវា កម្មដ៏សំខាន់ជាបណ្ដើរៗ។ ការវិនិយោគចូលក្នុងឧស្សាហកម្មវប្បធម៌បានជំរុញទីផ្សារ ឧស្សាហកម្មវប្បធម៌ឱ្យមានការបោះជំហានថ្មី រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ ដើម្បីឲ្យឧស្សាហកម្មវប្បធម៌របស់វៀតណាមមានការអភិវឌ្ឍយ៉ាង ឆាប់រហ័ស ប្រកបដោយនិរន្តរភាព ហើយធ្វើអាជីវកម្មសក្តានុពល និងប្រៀបខ្លាំងរបស់ ខ្លួនប្រកបដោយប្រសិទ្ធភាពនោះ ចាំបាច់ត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការយល់ ដឹង ការត្រិះរិះ រហូតដល់សកម្មភាព រួមចំណែកកសាងឧស្សាហកម្មវប្បធម៌វៀតណាម ដោយមានភាពច្នៃប្រឌិត អត្តសញ្ញាណ ភាពវិសេសវិសាល វិជ្ជាជីវៈ និងការប្រកួត ប្រជែង

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគ្រប់កម្រិត គ្រប់ផ្នែក មូលដ្ឋាន ស្ថាប័ន អង្គការ នានា សហការគ្នាយ៉ាងជិតស្និទ្ធ ផ្ដោតសំខាន់លើការអនុវត្តភារកិច្ច និងដំណោះស្រាយ នានា ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មវប្បធមយ៉ាងខ្លាំងក្លា ដើម្បីត្រឹមឆ្នាំ២០៣០ តម្លៃបន្ថែម នៃឧស្សាហកម្មវប្បធម៌រួមវិភាគទាន ៧% នៃផលិតផលក្នុងស្រុកសរុប៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top