• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងខេត្តក្វាងនិញអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ទូលំទូលាយ សុខដុមរមនា និងមនុស្សសាស្ត្រ

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ខេត្តក្វាងនិញបានរៀបចំសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ ដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៦ និងចាប់ផ្តើមចលនាប្រឡងប្រណាំងសម្រាប់ឆ្នាំ ២០២៦។
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ baoquangninh.vn

សន្និសីទបានវាយតម្លៃថា នៅឆ្នាំ ២០២៥ ខេត្តក្វាងនិញសម្រេចបានលទ្ធផលលេចធ្លោជាច្រើន៖ ផលិតផលក្នុងស្រុកសរុប (GRDP) បានកើនឡើង ១១,៨៩% ដោយនាំមុខគេទូទាំងប្រទេស; ទំហំសេដ្ឋកិច្ចឈានដល់ ៣៦៨.៥០០ ពាន់លានដុង; GRDP លើមនុស្សម្នាក់ៗគឺ ១០.៤០០ ដុល្លារអាមេរិក;  ចំណូលថវិកាលើសពី ៨២.០០០ ពាន់លានដុង។ ខេត្តបានចាប់ផ្តើមការសាងសង់ និងបើកសម្ពោធគម្រោងសំខាន់ៗចំនួន ៥១ ដោយមានដើមទុនសរុបជាង ១៣៥.០០០ ពាន់លានដុង; បរិយាកាសវិនិយោគ កំណែទម្រង់រដ្ឋបាល ការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍សម្រេចបានលទ្ធផលវិជ្ជមាន; សន្តិសុខសង្គម ការអប់រំ សុខភាព វប្បធម៌ និងទេសចរណ៍បន្តអភិវឌ្ឍ។ នៅឆ្នាំ២០២៦ ខេត្តក្វាងនិញមានគោលដៅកំណើនសេដ្ឋកិច្ចលើសពី ១២,៩% ចំណូលថវិកាសរុបឈានដល់ ៨៦.០០០ពាន់លានដុង; ដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធចំណូលប្រកបដោយចីរភាព អភិវឌ្ឍការនាំចេញនាំចូល ឡូជីស្ទិក សេដ្ឋកិច្ចសមុទ្រ ទេសចរណ៍គុណភាពខ្ពស់ និងមណ្ឌលឧស្សាហកម្ម។

ថ្លែងនៅក្នុងសន្និសីទនេះ លេខាគណៈកម្មាធិការបក្សខេត្តក្វាងនិញ លោក Quan Minh Cuong បានសង្កត់ធ្ងន់លើតម្រូវការអភិវឌ្ឍដោយផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈ ពង្រីកលំហអភិវឌ្ឍន៍ ដោយយកប្រជាជននៅមជ្ឈមណ្ឌល រក្សាស្ថិរភាពនយោបាយ និងសង្គម និងការពង្រឹងការកសាងបក្សឲ្យកាន់តែខ្លាំងមាំមួន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top