• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងខឿនការទូតវៀតណាមដែលត្រួសត្រាយផ្លូវ គ្រប់ជ្រុងជ្រោយ ទំនើប និងបម្រើមាតុភូមិ

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀតណាម បានបើកសិក្ខាសាលាក្រោមប្រធានបទ “ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ” ក្នុងឱកាសរំលឹក ខួបលើកទី ៧៨ ទិវាបង្កើតផ្នែកការទូតវៀតណាម (ថ្ងៃទី២៨ ខែសីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣)។
សិក្ខាសាលាក្រោមប្រធានបទ “ពង្រីកប្រពៃណីរុងរឿង កសាងខឿនការទូត វៀតណាមដែលត្រួសត្រាយ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើមាតុភូមិ”។ (រូបថត៖ dangcongsan.vn)

អញ្ជើញថ្លែងមតិបើកសិក្ខាសាលា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចាត់ទុកថា ក្នុងបរិបទថ្មី ភារកិច្ចកសាងខឿនការទូតដែលត្រួសត្រាយ ផ្លូវ គ្រប់ជ្រុងជ្រោយ ទំនើប បម្រើប្រទេសជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ កាន់តែមានភាពចាំបាច់បន្ទាន់ជាងពេលណាៗទាំងអស់។ ផ្នែកការទូតត្រូវតែស្រុះចិត្ត គ