• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មាភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa ត្រៀមខ្លួនទទួលអំណរបុណ្យតេត

នារសៀលថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុង Nha Trang គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានរៀបចំកម្មវិធីជួបប្រាស្រ័យតាមប្រព័ន្ធវីដេអូ ដើម្បីជូនពរឆ្នាំថ្មីដល់កម្មា ភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa។
ថ្នាក់ដឹកនាំខេត្ត ជូនអំណោយបុណ្យតេតដល់គ្រួសារដែលមានសមាជិកកំពុងធ្វើការនៅប្រជុំកោះ Truong Sa។ (រូបថត៖ baohaiquanvietnam.vn)
តាមរយៈកម្មវិធី ដែលបានរៀបចំឡើងនៅទីក្រុង Nha Trang និងតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយឃុំ ទីរួមស្រុកចំនួន ៣ នៃស្រុកកោះ Truong Sa ថ្នាក់ដឹកនាំខេត្ត Khanh Hoa តំណាងក្រុមគ្រួសាររបស់កម្មាភិបាលនិងយុទ្ធជននៅលើដីគោក បាន ប្រាស្រ័យទាក់ទង និងសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជន ប្រជាជន មន្ត្រី រដ្ឋការ និងគ្រូបង្រៀនដែលកំពុងធ្វើការនៅស្រុកកោះ។ គិតត្រឹមពេលនេះ បណ្ដា អង្គភាព និងមូលដ្ឋាននានានៅលើកោះបានត្រៀមរៀបចំយ៉ាងពេញលេញនូវស្បៀង អាហារ អាហារស្រស់ បន្លែបៃតង នំ ផ្កាអង្គារសីល្យ៍ ផ្កាអ័រគីដេ... ដើម្បីទទួលអំណរ បុណ្យតេត។ លើសពីនេះ កោះក៏ត្រូវបានត្រៀមរៀបចំយ៉ាងពេញលេញ ទាំងអាហារ និងប្រេងឥន្ធនៈ... ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្រជានេសាទដែលទៅធ្វើការនេសាទ ក្នុងអំឡុងពេលបុណ្យតេតផងដែរ។ វរនាវីត្រី Le Thanh Do នៅកោះ Song Tu Tay ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បានឲ្យដឹងថា៖
“បរិយាកាសនេះធ្វើឱ្យកម្មាភិបាលនិងយុទ្ធជនទាំងអស់ធូរស្បើយពីការនឹកផ្ទះ នឹកក្រុមគ្រួសារហើយមានអារម្មណ៍កក់ក្ដៅក្នុងអំឡុងពេលបុណ្យតេត។ ក្នុងឆ្នាំថ្មីនេះ បងប្អូនជនរួមជាតិនៅដីគោក សូមនឹងនរចិត្ត យើងខ្ញុំជានិច្ចកាលកាន់ខ្ជាប់កាំភ្លើងដើម្បី ការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ ដើម្បីឱ្យបងប្អូន ជនរួមជាតិទទួលបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយនិងកក់ក្ដៅ”៕
  
 
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top