• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី “Vu Lan - កត្តញ្ញូធម៌និងជាតិឆ្នាំ ២០២៤” ផ្សព្វផ្សាយស្មារតីនៃការគោរពបូជាក្នុងព្រះពុទ្ធសាសនា

រាត្រីសិល្បៈ និងពិធីបូកសរុបសកម្មភាពជាបន្តបន្ទាប់នៃកម្មវិធី “Vu Lan - កត្តញ្ញូធម៌និងជាតិឆ្នាំ ២០២៤” បានប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១០ សីហា នៅរោងមហោស្រព ទីក្រុងហាណូយ។
ការសម្តែងសិល្បៈក្រោមប្រធានបទ "កុលាបតូចមួយទង់" (រូបថត៖ TTXVN)

នេះគឺជាកម្មវិធីប្រចាំឆ្នាំ ដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយ មជ្ឈិមព្រះពុទ្ធសាសនាវៀតណាមរៀបចំឡើង ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន ជារាល់រដូវកាលបុណ្យ Vu Lan។

កម្មវិធី “Vu Lan - កត្តញ្ញូធម៌និងជាតិឆ្នាំ ២០២៤” ត្រូវបានរៀបចំឡើងដោយមានខ្លឹមសារចំនួន ២៖ សកម្មភាពស្ម័គ្រចិត្ត សន្តិសុខសង្គម និងកម្មវិធីសិល្បៈ Vu Lan។

ដោយមានសកម្មភាពស្ម័គ្រចិត្តនិងសន្តិសុខសង្គម កម្មវិធីបានរៀបចំសកម្មភាពដ៏មានអត្ថន័យនៅខេត្ត Dien Bien ដូចជា៖ រំលឹកគុណូបការៈនិងការអុជធូបទៀន ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធជនពលី; សាងសង់រោងអាហារនៅសាលា Nam Ty សាលាបឋមសិក្សា Hua Thanh ស្រុក Dien Bien; ចុះសួរសុខទុក្ខនិងជូនអំណោយដល់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន Muong Pon; សាងសង់ផ្ទះមេតាធម៌សម្រាប់អតីតយុវជនស្ម័គ្រចិត្ត...។

ក្នុងពេលជាមួយគ្នានោះ កម្មវិធីសិល្បៈ “Vu Lan-កត្តញ្ញូធម៌និងជាតិឆ្នាំ ២០១៤” បានរៀបចំឡើងជាមួយនឹងកម្មវិធីសិល្បៈដ៏សម្បូរបែប សំដៅបង្ហាញពីការតបស្នងសងគុណ និងកត្តញ្ញូធម៌ជូនចំពោះតំណាងគ្រួសារវីរៈអ្នកម្តាយ គ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងគំរូកត្តញ្ញូធម៌ ដែលមានសកម្មភាពល្អក្នុងអំឡុងពេលកន្លងមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top