• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី "ភ្លឺស្វាងកម្លាំងពលំវៀតណាម" ឆ្នាំ២០២១

កម្មវិធីឆ្នាំនេះ បានលើកសរសើរយុវជនពិការជាគំរូចំនួន ៥០នាក់ មកពីខេត្ត/ក្រុងចំនួន៣៤ ដែលក្នុងនោះមានយុវជនពិការចំនួន ៦ នាក់ ជាជនជាតិភាគតិចដូចជា៖ Tay Muong Mong និង Ede ។

កម្មវិធីគណៈចាត់តាំងប្រគល់រង្វាន់ជូនយុវជនពិការជាគំរូ។ (រូបថត៖ hanoimoi)


នាយប់ថ្ងៃទី ១៣ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការជាតិទទួលបន្ទុកជនពិការវៀតណាម រៀបចំកម្មវិធី "ភ្លឺស្វាងកម្លាំងពលំវៀតណាម" ឆ្នាំ២០២១។ កម្មវិធីឆ្នាំនេះ បានលើកសរសើរយុវជនពិការជាគំរូចំនួន ៥០នាក់ មកពីខេត្ត/ក្រុងចំនួន៣៤ ដែលក្នុងនោះមានយុវជនពិការចំនួន ៦នាក់ ជាជនជាតិភាគតិចដូចជា៖ Tay Muong Mong និង Ede ។ អញ្ជើញថ្លែងមតិក្នុងកម្មវិធីនេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច និងជាអនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកពិការវៀតណាម លោក Nguyen Van Hoi បានសង្កត់ធ្ងន់ថាត្រូវមានកិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសកម្មភាពជាច្រើនថែមទៀត ពីគ្រប់ថ្នាក់ ផ្នែក អង្គការ និងបុគ្គលនានា ដើម្បីរួមដំណើរជាមួយជនពិការ និងយុវជនពិការ។ រាល់បុគ្គលនិងអង្គការទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាពនៃការជួយគាំទ្រជនពិការផងដែរ៖

"យើងជឿជាក់ថា ដោយមានការស្រុះចិត្តគំនិតគ្នា ការរួមគ្នាទទួលខុសត្រូវនិងមនោសញ្ចេតនានោះ យើងនឹងដោះស្រាយការលំបាក និងកាត់បន្ថយឧបសគ្គជាជំហានៗ នាំមកនូវជីវភាពកាន់តែប្រសើរឡើងដល់ជនពិការនិងយុវជនពិការ ដូចជាក្តីសង្ឃឹមនិងបំណងប្រាថ្នារបស់យើងទាំងអស់គ្នា"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top