• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីស្តីពីសប្តាហ៍ជួយជ្រោមជ្រែងការរៀនសូត្រពេញមួយជីវិត ឆ្នាំ ២០១៩


 តំណាងហាងលក់សៀវភៅនិងអ្នកបោះពុម្ពផ្សាយជូនសៀវភៅដល់ក្រសួងអប់រំនិងបណ្តុះបណ្តាល
 

នាព្រឹក​ថ្ងៃទី៧ ខែតុលា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួងអប់រំនិង​បណ្តុះបណ្តាល​បាន​រៀប​ចំ​កម្ម​វិធី​អប​អរសាទរ​សប្តាហ៍​ជួយជ្រោមជ្រែងការរៀនសូត្រពេញមួយជីវិតឆ្នាំ ២០១៩ ដោយប្រធានបទ “អភិវឌ្ឍទម្លាប់អាន​សៀវភៅ​ដើម្បីក្លាយ​ជាអ្នករៀនដោយខ្លួនឯង​ពេញមួយជីវិត”។
 
ថ្លែងនៅ​ក្នុងកម្មវិធីនេះ អនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Nguyen Huu Do បានសង្កត់ធ្ងន់ថា សមត្ថភាព​អានគឺជាមូលដ្ឋានគ្រឹះនៃការរៀនសូត្រ។ នោះហើយជាមូលដ្ឋានគ្រឹះនៃសង្គមរៀនសូត្រ នៃការសិក្សា​រៀន​សូត្រ​ពេញមួយជីវិត ជាតម្រូវការក៏ដូចជាបញ្ហាប្រឈមរបស់សង្គមសម័យទំនើបផងដែរ។
 
ក្នុងក្រប​ខ័ណ្ឌនៃកម្មវិធី ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំ​ការដាក់​តាំង​បង្ហាញ​សៀវភៅដែល​មានប្រធាន​បទ“ ការរៀនសូត្រពេញមួយជីវិតដោយក្រឡែកមើល ពីការ​បោះពុម្ព​ផ្សាយនា​ពាក់កណ្តាល​សតវត្ស​រ៍ទី២០​” ដោយណែនាំអំពីកេរ្តិ៍ដំណែលរបស់អ្នកប្រាជ្ញនិងគ្រូបង្រៀនក៏​ដូចជាសកម្មជនស​ង្គម​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃ​គ្រោះរញ្ជួយដីធំៗចំនួន​ពីរលើក នៅ​ក្នុង​ប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាល​ឱ្យ​មនុស្សជិត ២៣០០ នាក់បាន​ស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត​នៅតែ​បាត់ខ្លួន។

Top