• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈ “អនុស្សាវរីយ៍ដែលបន្សល់ទុក”៖ បំភ្លឺប្រពៃណីដ៏ភ្លឺស្វាងរបស់កម្លាំងនគរបាលប្រជាជនវៀតណាម

កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅខេត្ត Tay Ninh ក្រសួងនគរបាលវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh រៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “អនុស្សាវរីយ៍ដែលបន្សល់ទុក”។
កម្មវិធីសិល្បៈ “អនុស្សាវរីយ៍ដែលបន្សល់ទុក” ។ រូបថត៖ Giang Phuong/VNA

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) និងរំលឹកខួបលើកទី ៦៥ ទិវាបង្កើតគណៈកម្មការសន្តិសុខមជ្ឈិមនៃភូមិភាគខាងត្បូង (កក្កដា ១៩៦០ -កក្កដា ២០២៥)។ កម្មវីធី "អនុស្សាវរីយ៍ដែលបន្សល់ទុក" មានការចូលរួមពីតារាសម្ដែងអាជីពជាង ៥០០ នាក់ យុទ្ធជននគរបាលប្រជាជនខេត្ត Tay Ninh ចំនួន ១២០នាក់ ជាមួយក្រុមទ័ពសេះ កម្លាំងឆ្កែជំនាញ និងសម្ភារៈយោធាជាច្រើន។ កម្មវិធីនេះ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជំនាន់យុទ្ធជននគរបាលប្រជាជនដែលបានលះបង់ដើម្បីសន្តិភាពរបស់ប្រទេសជាតិ បំផុសស្មារតីសមោទនភាពជាតិ តភ្ជាប់ប្រវត្តិសាសស្ត្រជាមួយបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។

នៅក្នុងកម្មវិធីនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានជូនអំណោយដល់តំណាងវីរៈយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន ជនបដិវត្តន៍ជើងចាស់ អតីតកម្មាភិបាលនៃណៈកម្មការសន្តិសុខមជ្ឈិមនៃភូមិភាគខាងត្បូង និងអតីតកម្មាភិបាលនៃគណៈកម្មការសន្តិសុខខេត្ត Tay Ninh៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅរដ្ឋធានីហាណូយ

មហាសន្និបាតលើកទី ១៤ របស់បក្ស បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមករា នៅរដ្ឋធានីហាណូយ

ដោយមានបាវចនាថា "សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - ទម្លុះទម្លាយ - អភិវឌ្ឍន៍" មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦។

Top