• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈ “មោទនភាពជាជនជាតិវៀតណាម”៖ ដំណើរតភ្ជាប់បេះដូងប្រជាជនវៀតណាមរាប់លាននាក់

នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ កម្មវិធីសិល្បៈពិសេស “មោទនភាពជាជនជាតិ វៀតណាម” បានប្រព្រឹត្តទៅនៅទីលានពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) ដោយ តភ្ជាប់ទស្សនិកជនដែលចូលរួមផ្ទាល់ជាង ៣ ម៉ឺននាក់ ជាមួយប្រជាជនវៀតណាមរាប់ លាននាក់នៅទាំងក្នុងនិងក្រៅប្រទេសដែលតាមដានតាមទូរទស្សន៍ និងវេទិកា ឌីជីថល។
កម្មវិធីសិល្បៈពិសេស “មោទនភាពជាជនជាតិវៀតណាម”។ (រូបថត៖ Ha Phuong/VOV)

កម្មវិធីនេះត្រូវបានដឹកនាំដោយគណៈកម្មាធិការឃោសនាអប់រំនិងចលនា មហាជនមជ្ឈិម រួមសហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គណៈកម្មា ធិការប្រជាជនទីក្រុងហាណូយ ទូរទស្សន៍វៀតណាម និងក្រុមហ៊ុនភាគហ៊ុន Netmedia ក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃជោគជ័យរបស់បដិវត្តខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

កម្មវិធីនេះបាននាំទស្សនិកជនចូលក្នុងដំណើរនៃចំណាប់អារម្មណ៍ ដោយបង្កើត ឡើងវិញនូវទំព័រមាសនៃប្រវត្តិសាស្ត្រពីសម័យស្តេច Hung ដែលបានស្ថាបនាប្រទេស ជាតិ ជ័យជំនះប្រឆាំងនឹងសត្រូវឈ្លានពាន រហូតដល់មានពន្លឺបដិវត្តបំភ្លឺមាគ៌ាជាតិ កំណើតនៃបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ ការផ្ទុះឡើងនៃ បដិវត្តន៍ខែសីហា ឬពេលវេលាលោកប្រធានហូជីមិញអានសេចក្ដីប្រកាសឯករាជ្យ នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥។

ក្នុងកម្មវិធី ស្នាដៃតន្ត្រីទាំងបែបប្រពៃណី និងទំនើប ដែលពណ៌នាពីភាពស្រស់ ស្អាតនៃទឹកដីនិងមនុស្សវៀតណាម ត្រូវបានបង្ហាញឡើងប្រកបដោយមនោសញ្ចេតនា បន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តទស្សនិកជន។ កម្មវិធីគឺជាស្ពានតភ្ជាប់បេះដូងប្រជាជនវៀតណាមរាប់លាននាក់ បំផុសសេចក្ដី ស្នេហាជាតិ មោទនភាពជាតិ និងស្មារតីសាមគ្គីភាពក្នុងកុលបុត្រកុលធីតា វៀតណាមម្នាក់ៗ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បើកផ្លូវសម្រាប់គំរូអភិវឌ្ឍន៍ថ្មីរបស់ហាណូយ

ច្បាប់រដ្ឋធានីឆ្នាំ២០២៦ បើកផ្លូវសម្រាប់គំរូអភិវឌ្ឍន៍ថ្មីរបស់ហាណូយ

យន្តការនិងគោលនយោបាយអនុវត្តន៍ច្បាប់រដ្ឋធានី ឆ្នាំ ២០២៦ បើកចេញលំហរអភិវឌ្ឍន៍ថ្មី បង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូអភិបាលកិច្ចទីក្រុងទំនើប និងបង្កើនភាពប្រកួតប្រជែងរយៈពេលវែងរបស់រដ្ឋធានី។

Top