• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈ បើកសប្តាហ៍វប្បធម៌កម្ពុជា​នៅវៀតណាម

នាយប់ថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហូជីមិញ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្ប:កម្ពុជា រៀបចំពិធីបើក និងកម្មវិធីសិល្បៈដើម្បីអបអរសាទរសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម។
  ការសម្តែងរបាំសហសម័យ៖ មិត្តភាពវៀតណាម-កម្ពុជា។  
 

នេះជាសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។ សប្តាហ៍វប្បធម៌ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ខែកញ្ញាដល់ថ្ងៃទី២តុលានៅទីក្រុងហូជីមិញនិង ខេត្តត្រាវិញ។ ព្រឹត្តិការណ៍នេះរួមមានសកម្មភាពដូចជា៖ ការតាំងពិព័រណ៍ “កម្ពុជា-ព្រះរាជាអាណាចក្រវប្បធម៌” ដោយបង្ហាញពីភាពចម្រុះនៃវប្បធម៌កម្ពុជា តាមរយៈរូបថតនៃបេតិកភណ្ឌវប្បធម៌រូបី និងអរូបី សម្រស់ធម្មជាតិ និងប្រជាជនកម្ពុជា; កម្មវិធីសិល្បៈសម្តែងដោយក្រុមសិល្បៈជាតិកម្ពុជា នៅរោងមហោស្រពទីក្រុងហូជីមិញ និងខេត្តត្រាវិញ។

មុននោះ នៅទីក្រុងហូជីមិញ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong និងរដ្ឋលេខាធិការក្រសួងវប្បធម៌ និងសិល្បៈកម្ពុជា លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានជួបពិភាក្សាការងារ និងចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការវប្បធម៌ និងសិល្បៈវៀតណាម-កម្ពុជា ដំណាក់កាល ២០២៣ - ២០២៧៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top