• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈពិសេស “មាតុភូមិវៀតណាម-អ្នកម្តាយវៀតណាមជាទីមោទនៈ” - ស្ងើចសរសើរពីតម្លៃសីលធម៌ប្រពៃណីរបស់ប្រជាជាតិ


តាមរយៈកម្មវិធី “មាតុភូមិវៀតណាម-អ្នកម្តាយវៀតណាមជាទីមោទនៈ” គណៈចាត់តាំងនិងម្ចាស់ជំនួយបានប្រគល់អំណោយចំនួន ៤៥០ ចំណែក សៀវភៅសន្សំសំចៃចំនួន ៥០ ក្បាល សម្រាប់គ្រួសារចំនួន ៤៥០ ដែលជាគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី និងវីរៈអ្នកម្តាយវៀតណាមនៅឯ ខេត្ត Ha Giang, ខេត្ត Cao Bang, ខេត្ត Thai Binh, និងខេត្ត Nghe An  ដោយមានទឹកប្រាក់សរុបជាង ៨០០ លានដុង
 

ដើម្បីចូលរួមអបអរសាទរខួបលើកទី ៧៤ នៃ​ទិវា​បដិវត្ត​ខែ​សីហានិង​ទិវាបុណ្យ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀត​ណាម​; ខួបលើកទី ៧២ ឆ្នាំនៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី និងអបអរសាទរមហាបុណ្យ  Vu Lan គ.ស ២៥៦៣ ​នោះ នាយប់ថ្ងៃទី១០ ខែសីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេស “មាតុភូមិ វៀតណាម​-អ្នកម្តាយវៀតណាមជាទីមោទនៈ”។ 
 
ចូលរួមក្នុង​ពិធីនេះ មានវត្តមាន លោក Dieu Kré អនុប្រធានគណៈកម្មាធិការចល នាមហាជនមជ្ឈឹម; លោកស្រី ​Nguyen Thuy Anh ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គមរបស់រដ្ឋសភា;  លោក Nguyen The Ky អគ្គនាយកវិទ្យុសម្លេង វៀតណាម រួមទាំង អ្នកម្តាយ​វៀត​ណាម​វីរៈភាព​និង​សាច់​ញាតិ​របស់​ប្រជា​ជន​ដែល​មាន​គុណបំណាចជាមួយបដិវត្តន៍ផងដែរ។
 
កម្មវិធីនេះ​ត្រូវបានរៀបចំឡើងដោយ សមាគមព្រះពុទ្ធសាសនាវៀតណាមសហការជាមួយវិទ្យុសំឡេងវៀតណាម (VOV) ដោយមានបំណង នាំយកព្រះធម៌នៃព្រះពុទ្ធសាស នា តម្លៃគុណធម៌ដប្រពៃណី ជាសារដែលពោរ​ពេញទៅ​ដោយ​លក្ខណៈមនុស្សាស្ត្រ  តាម រយៈសិល្បៈនិងតូរតន្ត្រីផងដែរ។ តាមរយៈនោះ បានបំផុសនិង​លើក​កម្ពស់​គុណ​ធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” - ពោលគឺតបស្នងសងគុណចំពោះអ្នកជំនាន់មុន វីរបុរស និងយុទ្ធជន​ពលី។ ជាពិសេស ស្ងើចសរសើរនូវស្មារតីការពារបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់មាតុប្រទេសជាតិ ទាំងក្នុង​ប្រវត្តិសាស្រ្ត បច្ចុប្បន្នកាលនិងអនាគតជានិរន្ត ។
 
ព្រះតេជ​គុណ Thich Thien Tam អនុប្រធានវិទ្យាស្ថានស្រាវជ្រាវព្រះពុទ្ធសាសនា និងជា​សមាជិក​គណៈ​កម្មាធិ​ការ​រៀប​ចំ​ បានមានសង្ឃដេការថា “កម្មវិធីនេះ គឺជា ការប្រគុំតន្រ្តីមួយ ដើម្បីកោតសរសើរពីគុណតម្លៃ ក្រមសីល​ធម៌​ប្រពៃណី​របស់ប្រទេសជាតិ ជាបទចម្រៀងស្ងើចសរសើរនូវបដិវត្តវៀតណាម។ ជាពិសេស រំលឹក​ដល់​គុ​ណ​បំណាច់​របស់​ឪពុកម្តាយ ដែលបានថែទាំបីបាច់យើងអោយក្លាយទៅជាមនុស្សមានប្រយោជន៍សម្រាប់សង្គម។
 
ព្រះតេជគុណ​មានសង្ឃដេការថា៖ “កម្មវិធីចង់ប្រាប់ដល់យុវជនជំនាន់ក្រោយថា គឺត្រូវរស់នៅ​ប្រកប​ដោយ​សីល​ធម៌​និង​មនុស្សសាស្ត្រ ត្រូវគិតពីគុណរបស់ឪពុកម្តាយ ចំពោះការផ្តល់កំណើតនិងការចិញ្ចឹមបីបាច់ ពីព្រោះយើងគ្រប់​គ្នាសុទ្ធតែមានឪពុកនិងម្តាយ។
 
ទោះបីជាជីវិតខ្លី​ឬវែងក៏ដោយ ក៏អ្នកនៅតែស្ថិតក្នុងដៃរបស់អ្នកមានគុណ ដែលឱបបីបាច់ថែរក្សាអ្នក និង​ផ្តល់​ភាពក​ក់​ក្តៅអោយអ្នក ពុះពារយកឈ្នះលើការលំបាក ដើម្បីចិញ្ចឹមអ្នករហូតដល់អ្នកធំដឹងក្តី។ ក្នុង​ឱកាស​នៃរ​ដូវ​កាល Vu Lan នេះ អ្នកទាំងអស់គ្នាគួរបង្ហាញនូវការគោរពចំពោះការផ្តល់កំណើតរបស់ឪពុកនិងម្តាយ ដែលបាន​ចិញ្ចឹមបីបាច់និងបង្រៀនអ្នកអោយក្លាយជាមនុស្សម្នាក់ដែលមានបុគ្គលិកលក្ខណៈល្អផងដែរ”។
 
មុននេះ ក​ម្មវិធីបានរៀបចំពិធីតបស្នងសងគុណនិងបង្សកូលដល់វិញ្ញណក្ខ័ន្ធរបស់វីរ យុទ្ធជន ដែលបាន​លះបង់​ដើម្បីបុព្វហេតុរំដោះនិងការពារជាតិ តាមរយៈសម័យកាល​ប្រវត្តិ​សាស្ត្រនិង​ពិធី​បួង​សួង​សុំ​អោយ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ប្រជាជនសម្បូរ ធូធារ នៅឯឈាបនដ្ឋានជាតិ Vi Xuyen ខេត្ត Ha Giang និងនៅវត្ត Truc Lam Ta Lung ស្រុក Phuc Hoa ខេត្ត Cao Bang ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top