• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈពិសេសវៀតណាម-អាហ្សង់ទីន៖ ចម្រៀងមេត្រីភាព

នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ តាមម៉ោងតំបន់ នៅមជ្ឈមណ្ឌលវប្បធម៌ Kirchner ទីក្រុង Buenos Aires ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួមពិធីកាត់ខ្សែបូសម្ពោធតាំងពិព័រណ៍រូបថត “ហូជីមិញ” - ឆាយាលក្ខណ៍របស់មនុស្សម្នាក់”; ចូលរួមកម្មវិធីសិល្បៈពិសេស ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្សង់ទីន។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចូលរួមការតាំងពិព័រណ៍រូបថត “ហូជីមិញ” - ឆាយាលក្ខណ៍របស់មនុស្សម្នាក់” (រូបថត៖ VOV)

ពិព័រណ៌បង្ហាញអំពីឆាយាលក្ខណ៍លោកប្រធានហូជីមិញ ជាបុរសសាមញ្ញ ប៉ុន្តែអស្ចារ្យ អគ្គមគ្គុទេសជាទីស្រឡាញ់របស់ប្រជាជាតិវៀតណាម ជាអ្នកវប្បធម៌ដ៏ធំមួយរូបរបស់ពិភពលោក ជាយុទ្ធជនដែលជានិមិត្តរូបនៃការតស៊ូទាមទារឯករាជ្យ សេរីភាពសម្រាប់ប្រទេសជាតិ។ ឆាយាលក្ខណ៍ដែលដាក់តាំងបង្ហាញបានបង្ហាញពីដំណាក់កាលជាច្រើនក្នុងជីវិតរបស់លោកក្នុងសកម្មភាពបដិវត្តន៍។ គួរកត់សម្គាល់ថា ការតាំងពិពណ៌បង្ហាញអំពីសម័យកាលប្រវត្តិសាស្ត្រ នៅពេលដែលដំណើរស្វែងរកផ្លូវសង្គ្រោះប្រទេសនៅដើមសតវត្សទី ២០ លោកប្រធានហូជីមិញបានបង្អង់ដំណើរនៅប្រទេសអាហ្សង់ទីន និងអ៊ុយរូហ្គាយក្នុងឆ្នាំ ១៩១២។

បន្ទាប់មក ប្រធានរដ្ឋសភា និងគណៈប្រតិភូបានចូលរួមកម្មវិធីសិល្បៈពិសេស ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងអាហ្សង់ទីន។ កម្មវិធីនេះបាននាំទស្សនិកជននៃប្រទេសទាំងពីរមានការលាយបញ្ចូលគ្នារវាងប្រពៃណី និងសម័យទំនើប។ ជាកិច្ចចាប់ផ្តើម ពីបទចម្រៀង "សួស្តីវៀតណាម" ដល់សំឡេងខ្លុយ  ដែលបង្ហាញពីសេចក្តីស្រឡាញ់ចំពោះប្រទេសជាតិ ឬទំនុកច្រៀងសរសើរគុណូបការៈរបស់ប្រធានហូជីមិញ។ កម្មវិធីនេះគឺជាអំណោយខាងវិញ្ញាណដ៏មានអត្ថន័យ ដើម្បីអបអរសាទរទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងអាហ្សង់ទីន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

តណាមតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថរយូរអង្វែងជាមួយកម្ពុជា។

Top