• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសិល្បៈដ៏មានអត្ថន័យជាច្រើនក្នុងឱកាសខួបលើកទី ៧៥ ទិវាយុទ្ធជនពិការយុទ្ធជនពលីវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២) នាយប់ថ្ងៃទី ២៤ ខែកក្កដា នៅខេត្ត Quang Tri គណៈលេខាមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបាន ប្រារព្ធកម្មវិធីសិល្បៈ “សេចក្តីប្រាថ្នាសន្តិភាព”។
  កម្មវិធីសិល្បៈ “សេចក្តីប្រាថ្នាសន្តិភាព”។ (រូបថត៖ VOV)  

កម្មវិធីនេះគឺសំដៅលើកតម្កើងយុទ្ធជ័យដ៏ ឧត្តុង្គឧត្តម លទ្ធិវីរភាពបដិវត្តន៍និយមរបស់ប្រជាជន វៀតណាមជំនាន់មុនៗ ព្រមទាំង រួមចំណែកផ្សព្វផ្សាយសារសន្តិភាពទៅកាន់ប្រជាជននៅទាំងក្នុងនិងក្រៅប្រទេស ផងដែរ។ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងកម្មវិធី ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖ “កម្មវិធីយុវវ័យវៀតណាមបន្តសរសេររឿងសន្តិភាព ថ្ងៃនេះបានពណ៌នាយុវជន វៀតណាមជាច្រើនជំនាន់ ពណ៌នាជំនាន់វីរភាព ដែលបានទុកក្តីសុបិនរបស់ខ្លួននៅ មួយអន្លើ ដើម្បីត្រៀមខ្លួនជាស្រេចចេញដំណើរប្រយុទ្ធការពារមាតុភូមិ។ សេចក្តីប្រាថ្នា របស់យុវជន នៅលើដំណើរកសាងមាតុភូមិឡើងវិញក្រោយសង្គ្រាម សេចក្តីប្រាថ្នា របស់យុវវ័យសព្វថ្ងៃនេះ ដោយទទួលមរតកពីជំនាន់មុនៗ កសាងប្រទេសជាតិឲ្យកាន់ តែខ្លាំងមាំមួន សុភមង្គល សម្បូររុងរឿង ជាមួយនឹងគោលដៅនៅត្រឹមពាក់កណ្តាល សតវត្សនេះ វៀតណាមនឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍”។

នាយប់ថ្ងៃទី ២៤ កក្កដា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌វប្បធម៌សិល្បៈវៀតណាម (លេខ ២ វិថី Hoa Luu ទីក្រុងហាណូយ) បានបើកការតាំងពិព័រណ៌ “៧៥ ឆ្នាំនៃការតប ស្នងសងគុណ”។ ការតាំងពិព័រណ៌រួមមានលំហតាំងពិពណ៌តាមប្រធានបទ ដោយមាន ចំណុចលេចធ្លោគឺមណ្ឌលតាំងពិព័រណ៌ឯកសារ និងរូបភាពជិត ១០០ ដែលរំលេចការ យកចិត្តទុកដាក់របស់លោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំបក្ស រដ្ឋ ចំពោះការងារ យុទ្ធជនពិការ យុទ្ធជនពលី និងជនមានគុណូបការៈចំពោះបដិវត្តន៍។ ការតាំងពិព័រណ៌ ក៏បង្ហាញនូវសកម្មភាពមួយចំនួនក្នុងការងារយុទ្ធជនពិការ យុទ្ធជនពលី និងជនមាន គុណូបការៈចំពោះបដិវត្តន៍ក៏ដូចជាការងារស្វែងរក ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធជនពលី ការសាងសង់និងជួសជុលឈាបនដ្ឋានផងដែរ៕

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top