• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្ដល់សច្ចាប័នលើកម្មវិធីសកម្មភាពជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខដំណាក់កាល ២០២៤ - ២០៣០។
ប្រតិភូចូលរួមវេទិកា "ជំរុញរបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ៖ តួនាទីរបស់អង្គការនារី"។ (រូបថត៖ hoilhpn.org.vn)

គោលដៅទូទៅនៃកម្មវិធីគឺធានានិងលើកកម្ពស់សមភាពយេនឌ័របន្ថែមទៀត; លើកកំពស់តួនាទី ឋានៈ សំឡេង សិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ស្រ្តី ក្នុងការចូលរួមក្នុងវិស័យសន្តិភាព សន្តិសុខ រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេសជាតិ និងលើកម្រិតអន្តរជាតិ។

គោលដៅជាក់លាក់ត្រឹមឆ្នាំ ២០៣០ គឺបង្កើនការចូលរួមយ៉ាងពេញលេញ ស្មើភាព និងមានអត្ថន័យរបស់ស្រ្តីវៀតណាមក្នុងវិស័យ៖ នយោបាយ កិច្ចការបរទេស ការពារ ជាតិ សន្តិសុខ និងការដោះស្រាយ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅ ប្រពៃណីរបស់ប្រទេសជាតិ ក៏ដូចជាក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ; ការការពារ និងឆ្លើយតបកាន់តែប្រសើរឡើងចំពោះអំពើហិង្សាផ្អែកលើយេនឌ័រ; ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យស្ត្រី សន្តិភាព និងសន្តិសុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top