• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីពិភាក្សាលើការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់យុវជន

នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋសភា មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានបើកកិច្ចពិភាក្សា “ពង្រឹងសមត្ថភាពឌីជីថលសម្រាប់យុវជន”។
លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Bui Quang Huy ថ្លែងមតិក្នុងពិធីបើកកិច្ចពិភាក្សា (រូបថត៖ Nghia Duc)

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃវេទិកាសមាជិកសភាវ័យក្មេងសកលលើកទី៩ ដោយរដ្ឋសភាវៀតណាមទទួលរៀបចំនៅទីក្រុងហាណូយ។ ចូលរួមក្នុងកិច្ចពិភាក្សានេះមានវត្តមានប្រធានសហភាពអន្តរសភា Duarte Pacheco; អគ្គលេខាធិការនៃសហភាពអន្តរសភា លោក Martin Chungong; ប្រតិភូអន្តរជាតិចំនួន ១២០ នាក់ និងប្រតិភូវៀតណាមជាង ៣០០ នាក់។

ក្នុងសុន្ទរកថាបើក លោក Bui Quang Huy លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានគណៈកម្មាធិការជាតិសម្រាប់យុវជនវៀតណាមបានសង្កត់ធ្ងន់លើនិន្នាការចាំបាច់នៃការផ្លាស់ប្តូរឌីជីថល និងតួនាទីរបស់យុវជនក្នុងដំណើរការនេះ៖

ការផ្លាស់ប្តូរឌីជីថលគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាគឺជាឱកាសសម្រាប់យុវជនដើម្បីឈានទៅកាន់តែលឿន បង្កើតភាពទម្លុះទម្លាយ បង្កើតតម្លៃថ្មី រួមចំណែកដល់ភាពរឹងមាំ និងវិបុលភាពរបស់ប្រទេសជាតិនាពេលខាងមុខ

ដោយសង្កត់ធ្ងន់លើតួនាទីនៃការអប់រំ និងបណ្តុះបណ្តាលក្នុងការលើកកំពស់សមត្ថភាពឌីជីថលក្នុងការលើកកម្ពស់សមត្ថភាពនៃការប្តូរឌីជីថល និងនវានុវត្តន៍នាបច្ចុប្បន្ន ក្នុងបទបង្ហាញរបស់ខ្លួន បណ្ឌិត Truong Thanh Tung សាកលវិទ្យាល័យ Phenika បានចាត់ទុកថា៖ ចាំបាច់ក្នុងការអនុវត្តបច្ចេកវិទ្យាគ្រប់គ្រងការបណ្តុះបណ្តាលពីកម្រិតវិទ្យាល័យ ឬនិយាយម្យ៉ាងទៀត អនុវត្តការផ្លាស់ប្តូរ ឌីជីថលក្នុងការបង្រៀនតាមសាលាវិទ្យាល័យនៃប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ប្រកបដោយសមកាលកម្ម។ ការអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងការវាយតម្លៃការសិក្សា និងលទ្ធផលស្រាវជ្រាវនឹងជួយឱ្យដំណើរការស្រាវជ្រាវ កាត់បន្ថយហានិភ័យ និងបង្កើនលទ្ធភាពជោគជ័យ

បទបង្ហាញជាច្រើននៅក្នុងសិក្ខាសាលាបានលើកឡើងពីគុណសម្បត្តិ ការលំបាក បញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយក្នុងការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់យុវជន និងយុទ្ធសាស្ត្រកែលម្អសមត្ថភាពឌីជីថលសម្រាប់សង្គម។ នៅក្នុងកិច្ចពិភាក្សានេះ ប្រធានសហភាពសភាពិភពលោក លោក Duarte Pacheco បានសម្តែងនូវក្តីប្រាថ្នាថា សមាជិកសភាទាំងអស់នឹងចូលរួមក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។ ព្រោះសមាជិកសភាវ័យក្មេង គឺជាអនាគត ហើយសមាជិកសភាវ័យក្មេងម្នាក់ៗនឹងធ្វើអ្វីតាមបំណងនាំមកជូនសហគមន៍ សង្គម ដល់កូនចៅជំនាន់ក្រោយ។ ពោលគឺ សមាជិកសភាជាអ្នកបង្កើតលទ្ធផល តាមរយៈការសម្រេចចិត្ត តាមរយៈការរួមចំណែករបស់ខ្លួនដែរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បង្កើតកម្លាំងចលករថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាតា

បង្កើតកម្លាំងចលករថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាតា

បនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានធ្វើអត្ថាធិប្បាយថា ដំណើរទស្សនៈកិច្ចលើកនេះគឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម និងកាតា ដោយអះអាងនូវបំណងប្រាថ្នា និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងការនាំទំនាក់ទំនងវៀតណាម-កាតាឈានចូលដំណាក់កាលថ្មី ដែលកាន់តែរឹងមាំ ទូលំទូលាយជាងមុន ជាមួយនឹងការជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅ និងងឱកាសកាន់តែច្រើនផងដែរ។

Top