កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយទស្សនាវដ្តី Cong San សម្របសម្រួលជាមួយគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈឹម ទូរទស្សន៍វៀតណាម និងដៃគូផ្សេងៗទៀត។
កម្មវិធីនេះបានពិពណ៌នាអំពីដំណើរដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីនិទាឃរដូវប្រវត្តិសាស្ត្រឆ្នាំ១៩៣០ រហូតដល់យុគសម័យនៃការអភិវឌ្ឍថ្មីរបស់ជាតិនាពេលបច្ចុប្បន្ន។ តាមរយៈភាសាតន្ត្រី រួមផ្សំជាមួយនឹងបច្ចេកវិទ្យាសម្តែងទំនើប កម្មវិធីនេះបានបង្ហាញពីស្មារតីនៃការផ្លាស់ប្តូរថ្មី ដែលបន្តត្រូវបានបំភ្លឺឡើងនៅក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចចំណេះដឹង និងការធ្វើសមាហរណកម្មសកល។ កម្មវិធីនេះ ក៏បំផុសមោទនភាពជាតិ ពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស និងលើកទឹកចិត្តដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមប្រឡងប្រណាំធ្វើពលកម្ម ច្នៃប្រឌិត និងរួមចំណែកដល់ការសម្រេចបានជោគជ័យនៃគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕







