• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីជួបប្រាស្រ័យ “សម្តែងគុណណូបការៈដល់មិត្តយុទ្ធជនរួមកងជួរ”


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយតំណាងដែលចូលរួមក្នុងពិធី (រូបថតៈ TTXVN)
 

 ក្នុងឱកាសអបអរសាទរខួបលើកទី ៤៤ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥  -  ៣០ ​មេសា ២០១៩ និងខួបលើកទី ៣០ នៃការបង្កើតសមាគមអតីតយុទ្ធជនវៀតណាម (១៩៨៩ - ២០១៩)​នាយប់​​ថ្ងៃទី២៧ខែមេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវកម្មវិធីជួបប្រាស្រ័យ “សម្តែង​គុណ​ណូបការៈ​ដល់​មិត្ត​យុទ្ធជនរួមកងជួរ”។

អញ្ជើញ​ចូលរួមក្នុងពិធីមានវត្តមាន ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan, ឧបនាយក​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh និងអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh។

អញ្ជើញថ្លែង​មតិបើកកម្មវិធី ឧត្តមសេនីយ៍ឯក Nguyen Van Duoc វីរៈជនកង​កម្លាំង​ប្រដាប់​អាវុធ​និង​ជា​ប្រធាន​មជ្ឈិមសមាគមយុទ្ធជនវៀតណាមបានឲ្យដឹងថា “កម្មវិធីជួបប្រាស្រ័យ “សម្តែងគុណ​ណូបការៈ​ដល់​មិត្ត​យុទ្ធជន​រួម​កងជួរ” បានបង្ហាញការតបស្នងសងគុណយ៉ាងជ្រាលជ្រៅ របស់អតីតយុទ្ធជន ចំពោះសមមិត្ត មិត្តយុទ្ធ ជន​រួមកងជួរ និងវីរៈអ្នកម្តាយ ដែលបានពលីទាំងសាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយ ក៏ដូច​ជា​កម្លាំង​​ចិត្ត សម្រាប់ការតស៊ូប្រយុទ្ធដណ្តើមឯករាជ្យជូនប្រទេសជាតិនិងការពារមាតុប្រទេស។ ទន្ទឹមជាមួយ​គ្នា​នោះ ជាការលើកតំកើងអាជីវករជាអតីតយុទ្ធជន ដែលបានរួមចំណែក​សកម្ម​សម្រាប់​ប្រទេសជាតិ​ដោយ​បំពេញ​ល្អការងារសប្បុរសធម៌សង្គម​។ លោក Nguyen Van Duoc បានសង្កត់ធ្ងន់ថា ព​ង្រីកនូ​វ​ប្រពៃណីជា​ “កងទ័ព​លោកអ៊ុំហូ” សហគ្រិនជាអតីតយុទ្ធជនវៀតណាមបានជំនះពុះពារនូវផលវិបាកទាំងអស់  ដើម្បីធ្វើ​ផលិត​​កម្ម​យ៉ាងសកម្ម ជួយគ្នាធ្វើសេដ្ឋកិច្ច  ធ្វើជាអ្នកមានស្របច្បាប់ ដើម្បីរួមចំណែកទៅ​ក្នុង​បុព្វហេតុ​កសាង​ និងការ​ពារមាតុប្រទេសវៀត​ណាម សង្គមនិយម។

សូមគូសបញ្ជាក់ថា កម្មវិធីជួបប្រាស្រ័យ​ “សម្តែងគុណណូបការៈដល់មិត្តយុទ្ធជនរួម កងជួរ” ត្រូវបាន​រៀប​ចំ​ឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បីសហគ្រិនជាយុទ្ធជន​ពិការ សម្តែងនូវទឹកចិត្តសប្បុរសធម៌របស់ខ្លួន ចំពោះអ្នក​ដែល​មាន​គុណូប​ការៈចំពោះបដិវត្តន៍រួមទាំងសម្រាប់ជនក្រីក្រនៅទូទាំងប្រទេសទៀតផង។ នៅក្នុងកម្មវិធី​ជួប​ប្រាស្រ័យ​ “សម្តែងគុណណូបការៈដល់មិត្តយុទ្ធជនរួមកងជួរ” លើកនេះ សហគ្រិន និងសហ​គ្រាស​នៃអតីតយុទ្ធ​ជនបាន​ប្រគល់​ប្រាក់​ជាង ៣០០ ពាន់លានដុង ដល់ មូលនិធិតបស្នងសងគុណ​ មូលនិធិសប្បុរសធម៌​សង្គម ដើម្បីថែទាំដ​ល់​អ្នកដែលមានគុណបំណាចនិ​ង​មូលនិធិដើម្បីជនក្រីក្រទៀត​ផង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top