• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីចែករំលែកវ៉ាក់សាំង COVAX ចែកចាយបានវ៉ាក់សាំងចំនួន ១ ពាន់លានដូសហើយ

COVAX - កម្មវិធីចែករំលែកវ៉ាក់សាំងបង្កាកូវីដ ១៩ លកលលោក ដែលសម្របសម្រួលដោយអង្គការសុខភាពពិភពលោក (WHO) និងសម្ព័ន្ធវ៉ាក់សាំង Gavi នោះ បានចែកចាយវ៉ាក់សាំងចំនួន ១ លានដូសគិតត្រឹមថ្ងៃទី ១៥ ខែមករា។ ប្រទេសនិងដែនដីសរុបចំនួន ១៤៤ ទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធីនេះ។

បុគ្គលិករបស់អង្គការសហប្រជាជាតិ ត្រួតពិនិត្យវ៉ាក់សាំង COVID-19 ដែលត្រូវបានដឹកជញ្ជូនទៅកាន់ ប្រទេសទុយនីស៊ី (រូបថត៖ THX/VNA)


COVAX ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២០ ជាមួយគោលដៅនៅត្រឹមចុងឆ្នាំ ២០២១ អាចចែកចាយបានវ៉ាក់សាំងចំនួន ២ ពាន់លាន ដូសដល់បណ្ដាប្រទេស ដែលមានប្រាក់ចំណូលមធ្យម និងទាប។ ដូច្នេះហើយ COVAX សម្រេចបានត្រឹមតែ ៥០% នៃគោលដៅដែលបានកំណត់តែប៉ុណ្ណោះ ដោយសារសកម្មភាពស្តុកទុកវ៉ាក់សាំងរបស់ប្រទេសអ្នកមាន បទបញ្ជាកាត់បន្ថយការនាំចេញរបស់ប្រទេសផលិតវ៉ាក់សាំង និងការផ្លាស់ប្តូរនៅក្នុងផែនការធ្វើសកម្មភាពរបស់ COVAX ។ នាពេលថ្មីៗនេះ COVAX បានជំរុញខ្លាំងការចែកចាយវ៉ាក់សាំងប៉ុន្តែវិសមភាពវ៉ាក់សាំងនៅតែជាក្ដីព្រួយបារម្ភ។  យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ៦៧% នៃចំនួនប្រជាជននៅក្នុងប្រទេសអ្នកមានបានសម្រេចការចាក់វ៉ាក់សាំងជាមូលដ្ឋាន ខណៈពេលដែលអត្រានេះនៅក្នុងប្រទេសក្រីក្រមានត្រឹម តែ ៥% ប៉ុណ្ណោះ។ ប្រជាជនជាង ៤០% នៃចំនួនប្រជាជននៅលើពិភពលោកមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសដំបូងឡើយ។ នាបច្ចុប្បន្ន Gavi កំពុងស្វែងរកមូលនិធិថែមទៀត ដើម្បីសម្រេចបានគោលដៅរបស់ WHO ពោលគឺចាក់វ៉ាក់សាំងជូនប្រជាជន៧០% នៃចំនួនប្រជាជននៅក្នុងប្រទេសក្រីក្រនៅត្រឹមខែកក្កដាឆ្នាំនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top