• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មភិបាល យុទ្ធជននគរបាលប្រជាជនអនុវត្តពាក្យទូន្មានទាំង៦របស់លោកប្រធានហូជីមិញ

នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ឃុំ Nha Nam ស្រុក Tan Yen ខេត្ត Bac Giang ក្រ​សួងនគរបាលវៀតណាមបានរៀបចំពិធីអបអរសាទរអនុស្សវរីយ៍លើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញពាក្យទូន្មានចំនួន៦សម្រាប់ផ្នែកនគរបាលប្រជាជន។

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ vov.vn)

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា ក្នុងស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិនិងអន្តរជាតិនោះ ការរៀនសូត្រនិងធ្វើតាមពាក្យទូន្មានទាំង៦របស់លោកប្រធាន ហូជីមិញ​សម្រាប់នគរបាលប្រជាជនគឺសំខាន់ណាស់។ កងកម្លាំងនគរ​បាលត្រូវហាត់ពត់លត់ដំលើកកម្ពស់សីលធម៌ របៀបរស់នៅ ដើម្បីកសាង ជួរកម្មាភិបាល យុទ្ធជននគរបាលគំរូ សុចរិត មានការទទួលខុសត្រូវ ដើម្បីបក្សនិងដើម្បីប្រជាជនជានិច្ច៖

“កម្មាភិបាលម្នាក់ៗ យុទ្ធជននគរបាលម្នាក់ៗ ត្រូវមានការយល់ដឹងច្បាស់នូវសារសំខាន់និងតម្លៃធំធេងនៃចរិយាសម្បត្តិ សីលធម៌របស់ជននគរបាលបដិវត្តន៍។ ធ្វើជាគំរូ ក្នុងការអនុវត្តតាមពាក្យទូន្មានទាំង ៦ របស់លោកប្រធានហូជីមិញសម្រាប់ផ្នែកនគរបាលប្រជាជន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top