• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលប្រល័យពូជសាសន៍ជើងឯក (វាលពិឃាតជើងឯក) ជាយក្រុងភ្នំពេញ កម្ពុជា បានប្រព្រឹត្តិទៅទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម កាលពីជិតកន្លះសតវត្សមុន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងប្រតិភូ ធ្វើពិធីអុជធូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រូបថត៖ AKP/VNA

ក្នុងព្រឹត្តិការណ៍នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្ហាញសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា "ទិវាជាតិនៃការចងចាំ" បានចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានភាពសុខដុមនីយកម្មក្នុងសង្គមកម្ពុជា លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឱ្យកើតមានឡើងសាជាថ្មី។

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ គណៈរៀបចំបាននិមន្តព្រះសង្ឃចំនួន១០៨អង្គបង្សុកូលរាប់បាត្រ និងឧទិ្ទសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងបរិវេណមជ្ឍមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ លើសពីនេះ ព្រឹត្តិការណ៍និងសកម្មភាពជាច្រើនទាក់ទងនឹងសម័យប្រល័យពូជសាសន៍ខ្មែរក្រហម ក៏ត្រូវបានស្ដារនិងបង្ហាញឡើងវិញនៅក្នុងព្រឹត្តិការណ៍នេះដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top