• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កំណត់ពេលវេលាបើកសវនាការជំនុំជម្រះចុងក្រោយ

នាខែវិច្ឆិកា ឆ្នាំ ២០១៨ អ.វ.ត.ក បានកាត់ទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានដាក់បញ្ចូលទោសនេះជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិតដែលបានប្រកាសនៅក្នុងសំណុំរឿង ០០២/០១។
  សវនាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន (រូបថតឯកសារ៖ AFP/VNA)  

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលកាត់ទោសរបបប៉ុល ពតនឹង បើកសវនាការជំនុំជម្រះចុងក្រោយលើបណ្តឹងសាទុក្ខរបស់ ខៀវ សំផន ប្រមុខរដ្ឋ "កម្ពុជាប្រជាធិបតេយ្យ" ក្នុងរបបប៉ុល ពត នៅថ្ងៃទី ២២ ខែកញ្ញាខាងមុខ។ មុននេះ នាខែវិច្ឆិកា ឆ្នាំ ២០១៨ អ.វ.ត.ក បានកាត់ទោស ខៀវ សំផន ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយបានដាក់បញ្ចូលទោសនេះជាមួយទោសដាក់ពន្ធនាគារអស់មួយជីវិតដែលបានប្រកាសនៅក្នុងសំណុំរឿង ០០២/០១។

នៅឆ្នាំ ២០១៨ អ.វ.ត.ក បានកាត់ទោស ខៀវ សំផន និង នួន ជា ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ដែលជាឥស្សរជនជាន់ខ្ពស់ទី ២ ក្នុងសម័យ ប៉ុល ពត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប៉ុន្តែ នួន ជា បានស្លាប់នៅឆ្នាំ ២០១៩។ ក្នុងពេលនោះ សវនាការជំនុំជម្រះអៀង សារីបានបញ្ចប់នៅពេលដែលជនជាប់ចោទបានស្លាប់នាឆ្នាំ ២០១៣។ ចំណែក អៀង ធីរិទ្ធ ភរិយារបស់ អៀង សារី មិនអាចចូលរួមសវនាការបានទេ ដោយសារជំងឺភ្លេចភ្លាំង។ មុខសញ្ញានេះត្រូវបានដោះលែងឲ្យមានសេវីភាពនាឆ្នាំ ២០១២ ហើយស្លាប់នាឆ្នាំ ២០១៥៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top