• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាសម្រេចពន្យាពេលឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំងរយៈពេល ៦ ខែទៀត


កម្ពុជាសម្រេចពន្យាពេលឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំងរយៈពេល ៦ ខែទៀត

នាថ្ងៃទី ៥ ខែមិនា ឆ្នាំ២០១៨​​ តុលាការដំបូងរាជធានីភ្នំពេញបានសម្រេចចេញដីកាបន្តឃុំខ្លួនជនជាប់ចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងរយៈពេល ៦ ខែទៀត។ ដីការពោលខាងលើត្រូវបានតុលាការដំបូងរាជធានីភ្នំពេញនាំចេញ បន្ទាប់ពីបញ្ចប់ការសួរយកចម្លើយលោករូបនេះ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅថ្ងៃដដែល។ 

លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវី ៥ រូប ក៏បានថ្លែងប្រាប់ថា នៅក្នុងសប្តាហ៍នេះ ក្រុមមេធាវីនឹង​ដាក់ពាក្យធ្វើបណ្តឹងឡើងតុលាការឧទ្ធរណ៍ដើម្បីប្រឆាំងនឹងការសម្រេចនេះ។ ខណៈពេលនោះ ថ្លែងមតិនៅពិធី​បើកសម្ពោធសំណង់សាងសងនៅវត្ត មួយនៅជាយរាជធានី ភ្នំពេញនាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែនបាន ប្រកាសថា៖ លោកនឹងមិនស្នើឲ្យព្រះមហាក្សត្រលើកលែងទោសសំរាប់លោក គឹម សុខា ទេ ហើយមិនចរចាជាមួយបណ្ដាថ្នាក់ដឹកនាំរបស់គណបក្សប្រឆាំង ដែលត្រូវបានកាត់ទោសព្រហ្មទ័ណ្ឌទេ។
សម្តេច តេជោ ហ៊ុន សែន ក៏បានបដិសេធន៍ការស្នើឲ្យព្រះមហាក្សត្រធ្វើអន្តរាគមន៍លុបចោលសាលក្រមរបស់តុលាការកំពូល តាមនោះហាមឃាត់ធ្វើសកម្មភាពនយោបាយក្នុងរយៈពេល ៥ ឆ្នាំចំពោះមជ្ឈដ្ឋានថ្នាក់ដឹកនាំគណបក្សប្រឆាំងដោយសារច្បាប់កម្ពុជាគ្មានការកំណត់នេះទេ។ លោក គឹម សុខា ត្រូវបានចាប់ខ្លួននាថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៧ ហើយត្រូវបានឃុំខ្លួនចាប់ពីថ្ងៃទី ៦ កញ្ញា ឆ្នាំ ២០១៧ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា ៕

តាម VOV5 -វិទ្យសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top