• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាវិនិយោគលើកំពង់ផែស្ងួតដែលតភ្ជាប់ជាមួយវៀតណាម

សហគ្រាសមួយនៅកម្ពុជាទើបបានប្រកាសផែនការអភិវឌ្ឍន៍កំពង់ផែស្ងួត (កំពង់ផែក្នុងស្រុក) ដំបូងគេនៅខេត្តព្រៃវែង ជាមួយនឹងទុនវិនិយោគជាង ២០ លានដុល្លារអាមេរិក ដើម្បីជំរុញពាណិជ្ជកម្មជាមួយវៀតណាម។
ការវិនិយោគលើកំពង់ផែស្ងួតនៅកម្ពុជាជួយកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវទឹក និងគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្មទំនិញ។ រូបថត៖ VOV

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពង់ផែស្ងួតនេះមានផ្ទៃដី ១០ ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន SSR របស់កម្ពុជា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ គម្រោងនេះ រួមមាន៖ អគារការិយាល័យនិងពាណិជ្ជកម្ម តំបន់ជួញដូរទំនិញ ឃ្លាំងកុងតឺន័រ ដែលបម្រើដោយផ្ទាល់ដល់ការពង្រឹងការតភ្ជាប់ឡូជីស្ទិក រវាងកម្ពុជានិងវៀតណាម ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឆ្ពោះទៅរក គោលដៅពាណិជ្ជកម្មចំនួន ២០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងខេត្ត ដើម្បីជំរុញពាណិជ្ជកម្មទំនិញឆ្លងព្រំដែនកម្ពុជា-វៀតណាម ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិមឿនជ័យ/តានណាំ រវាងខេត្តព្រៃវែងរបស់កម្ពុជា និងខេត្តតៃនិញរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top